For faster navigation, this Iframe is preloading the Wikiwand page for ខុទ្ទកនិកាយ.

ខុទ្ទកនិកាយ

ព្រះត្រ័យបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ

សង្ខេប

[កែប្រែ]

ខុទ្ទកនិកាយ (Khuddaka Nikaya) គឺ​ជា​ចង្កោម​ព្រះសូត្រ​ខ្លី​ៗ និង ជា​សៀវភៅ​​ចុង​ក្រោយ​​បំផុត ​ក្នុង​ចំណោម​គម្ពីរ​ទាំង ៥ នៃ​គម្ពីរព្រះត្រៃបិដក​ ។ ព្រះត្រ័យបិដក​ភាសា​ខ្មែរ​​​ បាន​រៀង​គម្ពីរ​ទាំង​ឡាយ​ នៅ​ក្នុង​និកាយ​នេះ​​ចាប់​តាំង​ពី​ សៀវភៅ​ភាគ៥២ រហូត​ដល់ភាគ៧៧ ដែល​​បរិយាយ​អំពី​ប្រធានបទ​ផ្សេង​​ ដែល​លើក​ឡើង​ដោយ​ព្រះ​ពុទ្ធ និង សាវ័ក​សំខាន់​ៗ​របស់​ព្រះ​ពុទ្ធ ។ តាម​រយៈ​សៀវភៅ "ប្រវត្តិ​​ពុទ្ធសាសនា​ នៅ​ប្រទេស​ឥណ្ឌា " (A History of Indian Buddhism), សាស្ត្រាចារ្យ ហ៊ីរ៉ាកាវ៉ា អាគីរ៉ា (Hirakawa Akira, 1915-2002) បាន​លើក​ឡើង​ថា គម្ពីរ​ខុទ្ទកនិកាយ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ដំណាក់​កាល​នៃ​ការ​ចងក្រង​គម្ពីរ​ព្រះត្រៃបិដក ក្នុង​នោះ​បណ្តា​ឯកសារ​ថ្មី​ៗ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​គម្ពីរ​ដើម​ទាំង ៤ នៃ​សុត្តន្តបិដក​ទេ ​​គឺ​គេ​យក​មក​ចង​ទុក​ក្នុង​គម្ពីរ​​ខុទ្ទកនិកាយ ។ ចំណុច​នេះ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា និទាន ឬ សេចក្តី​បង្រៀន​ទាំងឡាយ​នៅ​ក្នុង​គម្ពីរ​ខុទ្ទកនិកាយ អាច​មិន​មែន​ជា​ពាក្យ​សម្តី​ ដែល​ព្រះ​ពុទ្ធ​សមណគោតម ​បង្រៀន​ដោយ​​ផ្ទាល់​​​ព្រះ​អង្គ​ទេ ប៉ុន្តែ​អាច​ជា​ការ​និពន្ធ​របស់​សាវ័ក ឬ អ្នក​ប្រាជ្ញ​ជំនាន់​ក្រោយ​ៗ ​ដែល​ចេះ​ចាំ​ខាង​គម្ពីរ​វេទ​នៃ​សាសនា​ព្រាហ្មណ៍ ឬ ការ​និយាយ​តៗ​គ្នា ​អំពី​ការ​បង្រៀន​របស់​ព្រះ​ពុទ្ធ ។ សូម​រំលឹក​ថា គម្ពីរ​ដើម​ទាំង​ ៤ នៅ​ក្នុង​សុត្តន្តបិដក គឺ ទីឃនិកាយ (Digha Nikaya), មជ្ឈិមនិកាយ (Majjhima Nikaya), សំយុត្តនិកាយ (Samyutta Nikaya) និង អង្គុត្តរនិកាយ (Anguttara Nikaya) ។

ព្រះ​សូត្រ​​ក្នុង​ខុទ្ទកនិកាយ

[កែប្រែ]
  1. ខុទ្ទកបាឋ : សៀវភៅ​ភាគ៥២ ទំព័រ​ទី ដល់ ២០ មាន​បទសូត្រខ្លីៗ ៩ បទ ។
  2. ធម្មបទគាថា : សៀវភៅ​ភាគ៥២ ទំព័រ​ទី ២១ ដល់ ១១២ គឺ​ជា​ប្រជុំ​សុភាសិត ទុក​ក្នុង​ ២៦ វគ្គ ត្រូវ​ជា ៤២៣ គាថា ។
  3. ឧទាន : សៀវភៅ​ភាគ៥២ ទំព័រ​ទី ១១៣ ដល់ ៣៥២ គឺ​ជា​ ពុទ្ធសុភាសិត ដែលបន្លឺចេញចាកព្រះឱស្ឋ។
  4. ឥតិវុត្តក : សៀវភៅ​ភាគ៥៣ មាន​វចនៈ ដែលពោលអាងដល់ព្រះពុទ្ធវចនៈ មាន ១១២ ព្រះសូត្រ
  5. សុត្តនិបាត : សៀវភៅ​ភាគ៥៤ មានព្រះសូត្រតូចៗ ៧០ សូត្រ ។
  6. វិមានវត្ថុ : សៀវភៅ​ភាគ៥៥ សម្តែងពីរឿងពួកធ្វើល្អហើយបានទៅកើតជាទេវបុត្រ, ទេវធីតា,ស្ថានសួគ៌ ។
  7. បេតវត្ថុ : សៀវភៅ​ភាគ៥៦ ​ចាប់​ពី​ទំព័រ​ទី ១ ដល់​ទំព័រ ១៣៤ សម្តែងអំពី​មនុស្ស​ធ្វើ​បាបកម្ម​ទៅ​កើត​ជា​ពួកប្រេត
  8. ថេរគាថា : សៀវភៅ​ភាគ៥៦ ចាប់​ពី​ទំព័រ​ទី ១៣៥ ដល់​ទំព័រ ២៣៨ សៀវភៅ​ភាគ៥៧ ចាប់​ពី​ទំព័រ​ទី ១ ដល់​ទំព័រ​ទី​ ១៤៣ មានប្រជុំសុភាសិត​របស់​ភិក្ខុ​ទាំងឡាយ ។
  9. ថេរីគាថា : សៀវភៅ​ភាគ៥៧ ពី​ទំព័រ​ទី ១៤៤ ដល់​ទំព័រ​ទី​ ២៣៨ មាន​ប្រជុំ​សុភាសិត​​របស់​ភិក្ខុនី​ទាំងឡាយ ។
  10. ជាតក : សៀវភៅ​ភាគ៥៨,​ ភាគ៥៩, ភាគ៦០, ភាគ៦១, ភាគ៦២, និង ភាគ៦៣ គឺ​ជា​ប្រជុំជាតកទាំងអស់ ៥៥០​ជាតក​ដែល​ជា​ប្រវត្តិរឿងរ៉ាវពីអតីត​របស់ព្រះពោធិសត្វ
  11. និទ្ទេស : សៀវភៅ​ភាគ៦៤, ភាគ៦៥, ភាគ៦៦, ភាគ៦៧ និង ភាគ៦៨ ចែកជា ២ មានមហានិទ្ទេស និងចូឡនិទ្ទេស ដែលព្រះសារិបុត្តបាននាំយកព្រះសូត្រក្នុងសុត្តនិបាតមកអធិប្បាយឲ្យពិស្តារបន្ថែម ។
  12. បដិសម្ភិទាមគ្គ : សៀវភៅ​ភាគ៦៩, ភាគ៧០ និង ភាគ៧១ លើក​ពួកធម៌មាន ៣០ យ៉ាង មកអធិប្បាយ និង បែង​ចែក​ជា​ផ្នែក​តូចៗ ដោយពិស្តារ របស់ព្រះសារិបុត្ត។
  13. អបទាន : សៀវភៅ​ភាគ៧២, ភាគ៧៣, ភាគ៧៤, ភាគ៧៥ និង ភាគ៧៦ ប្រមូល​​រួបរួមសម្តី ឬ ពាក្យពេចន៍ ចុងក្រោយ មុននឹងចូលបរិនិព្វានរបស់ព្រះអរហន្តទាំងឡាយ ព្រម​ទាំងព្រះសម្មាសម្ពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះសាវ័កពុទ្ធ។
  14. ពុទ្ធវង្ស ឬពុទ្ធវំស : សៀវភៅ​ភាគ៧៧​ ចាប់​ពី​ទំព័រ​ទី ១ ដល់​ទំព័រ ២៣៨ រៀបរាប់អំពីព្រះពុទ្ធទាំង ២៤ អង្គ ពីអតីតកាល រហូតដល់ ព្រះពុទ្ធសមណគោតម ។
  15. ចរិយាបិដក : សៀវភៅ​ភាគ៧៧​ ចាប់​ពី​ទំព័រ​ទី ២៣៩ ដល់​ទំព័រ ២៣៨ រៀបរាប់​ប្រវត្តិរឿងរ៉ាវ ៣៥ ចរិយា នៃការកសាងបារមី របស់ព្រះបរមពោធិសត្វ ក្នុងភទ្ទកប្បនេះ ។

ឯកសារ​យោង

[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ

{{bottomLinkPreText}} {{bottomLinkText}}
ខុទ្ទកនិកាយ
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?