For faster navigation, this Iframe is preloading the Wikiwand page for កស្សបៈ.

កស្សបៈ

ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ថេរវាទ

   

ប្រទេស

  ស្រីលង្កា
កម្ពុជា • ឡាវ
ភូមា • ថៃ
 

Texts

 

ព្រះត្រ័យបិដក
Commentaries
Subcommentaries

 

History

 

Pre-sectarian Buddhism
Early schools • Sthavira
Asoka • Third Council
Vibhajjavada
Mahinda • Sanghamitta
Dipavamsa • Mahavamsa
Buddhaghosa

 

Doctrine

 

Saṃsāra • Nibbāṇa
Middle Way
អរិយដ្ឋង្គិកមគ្គ
អរិយសច្ច៤
Enlightenment Stages
Precepts • Three Jewels
Outline of Buddhism

 

ព្រះមហាកស្សបត្ថេរ (Mahākāśyapa) អ្នក​អាន​គួរ​​បញ្ចេញ​សំឡេង​​ថា ព្រះ​មហាក័សសៈប៉ៈ មិន​គួរ​អាន​ថា ព្រះ​មហាកាសប់​ ទេ ព្រោះ​វា​មាន​សំនៀង​ស្រដៀង​គ្នា​នឹង​ពាក្យ​ថា សព (ខ្មោច) និង​ សូម​កុំ​ច្រឡំ​ជា​មួយ​នឹង​ពាក្យ​ថា ព្រះ​ពុទ្ធ​កស្សបៈ (Kassapa Buddha) ។ ព្រះ​មហាកស្សបៈ ​គឺ​ជា​សាវ័ក​មួយ​អង្គ​របស់​ព្រះ​ពុទ្ធ ហើយ​​​ជា​អ្នក​ទ្រ​ទ្រង់​ធុតង្គគុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ។ លោក​ជា​អ្នក​កសាង​ប្រយោជន៍​ខ្លួន​ឯង និង​សង្គម​ព្រះ​ពុទ្ធ​សាសនា ។ លោក​​បាន​តាំង​ចិត្ត​ឧទ្ទិស​លទ្ធផល​ការងារ​របស់​ខ្លួន​ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះ​ពុទ្ធ​សាសនា ។​ លោក​ប្រាថ្នា​ធ្វើ​ឲ្យ​​ព្រះ​ពុទ្ធ​សាសនា​ចម្រើន​រុង​រឿង​ផ្សាយ​​ចេញ​ទៅ​​ពេញ​ពិភព​​​លោក ។ លោក​​ជា​អ្នក​មាន​គុណ​ធម៌​​ខ្ពស់ រហូត​​ភិក្ខុ​សង្ឃ​​បាន​យល់​ព្រម​ជ្រើស​រើស​​​ជា​ប្រធាន​ក្នុង​​បឋម​សង្គាយនា ។ ​លោក​ជា​អ្នក​រក្សា​ព្រហ្ម​ចរិយៈដែល​ចាត់​ទុក​ថា​បរិសុទ្ធ​ផូរ​ផង់​រក​អ្នក​ស្មើ​គ្មាន ទាំង​​កាល​នៅ​​​ជា​ឃរាវាស ​និង​កាល​បួស​​​ជា​បព្វជិត ។​ លោក​​បាន​​​​ទទួល​​​ការ​ជ្រើស​រើស​នាម​ពី​ពុទ្ធ​បរិស័ទ​ទាំង ​៤ ​ពួក ដែល​ជា​ការ​លើក​តម្កើង​គុណ​របស់​លោក​ ថា​ជា​ព្រះអរិយ​កស្សប​សង្ឃ​វុទ្ធាចារ្យ។

ជីវប្រវត្តិបច្ចុប្បន្នជាតិ

[កែប្រែ]

ព្រះ​មហា​កស្សបៈ លោក​ជា​បុត្រ​របស់​កបិលព្រាហ្មណ៍ និង​សុមនទេវីព្រាហ្មណី ត្រកូល​កស្សបគោត្រ ក្នុង​ស្រុក​ព្រាហ្មណ៍​ឈ្មោះថា មហាតិដ្ឋៈ ក្នុង​ដែន​មគធៈ មាន​ក្រុងរាជគ្រឹះ​ជា​រាជ​ធានី ឈ្មោះ​ដើម​របស់​លោក​គឺ បិប្ផលិ ឬហៅ​តាម​គោត្រ កស្សបៈ កាល​បិប្ផលិ​ចំរើន​វ័យ​មាន​អាយុ​២០ឆ្នាំ ឪពុក​ម្តាយ​ក៏​ចង់​អោយ​កូន​មាន​គូ​ស្រករដើម្បី​តវង្ស​ត្រកូល និង​ជួយ​ធុរៈខ្លះៗ។ បិប្ផលិ​មាណព​បាន​និយាយ​ជំទាស់ ដោយ​មាន​បំណង​នឹង​ចេញ​បួស។ ឪពុកម្តាយ​របស់​មាណព តែង​តែ​និយាយ​រឿង​គូស្រករ​ជារឿយៗ រហូត​បិប្ផលិ​អត់​ទ្រាំ​ពុំបាន ក៏​បានយក​មាស​១ពាន់ដុំ ​អោយ​ជាង​មាស​ឆ្លាក់​រូប​ស្រី្ត​ម្នាក់​ដោយ​អោយ​មាន​ខ្នាត​ទំហំ​ប៉ុន​នឹង​រូប​មនុស្ស​ស្រី​ពិត​ៗ និង​អោយ​មាន​សក្ខណៈ​ស្អាត​ដុះ​ខាត់​យ៉ាង​ល្អ អោយ​ស្លៀកដណ្តប់​តុប​តែង​ហាក់​ដូច​ជា​ស្ត្រី​ពិត​ៗ ទើប​នាំ​យក​រូប​មាស​នោះ​ទៅ​បង្ហាញ​ឪពុក​ម្តាយ​លោក ហើយ​និយាថា "​ លោក​ឪពុក​អ្នក​ម្តាយ កាល​បើ​ខ្ញុំ​បាន​ស្រ្តី​ដែល​មាន​រូប​រាង​ពណ៌​សម្បុរ​ល្អ​ដូច្នេះ ខ្ញុំ​នឹង​ព្រម​រៀប​មង្គល​ការ​ដើម្បី​មើល​ថែ​ទ្រព្យ​សម្បត្តិ​តទៅ"។

អាពាហ៍ពិពាហ៍

[កែប្រែ]

ម្តាយ​របស់​បិប្ផលិ​ជា​អ្នក​មាន​បញ្ញា ពិចារណាថា កូន​របស់​យើង​មាន​បុណ្យ​ច្រើនបាន​ធ្វើ​ទុក​ហើយ ពេល​ធ្វើ​បុណ្យ​ ប្រាកដ​ជា​មិន​បាន​ធ្វើ​តែ​ម្នាក់​ឯង ស្រ្តី​ដែល​ធ្លាប់​ធ្វើ​បុណ្យ​រួម​គ្នា មាន​រូប​រាង​ដូច​ជា​រូប​មាស​នេះ ប្រាកដ​ជា​មាន​ពិត ទើប​បញ្ជាអោយ​អញ្ជើញ​ព្រាហ្មណ៍​ដែល​ស្ទាត់​ក្នុង​ការ​មើល​តម្រា​លក្ខណៈ​មក​៨នាក់ ហើយ​សួរ​ថា ស្រី​ដែល​មាន​រូប​រាង​ដូច​រូបមាស​នេះ​មាន​ឬទេ។ ព្រាហ្មណ៍​ឆ្លើយ​ថា បើ​មើល​តាម​តម្រា​គឺ​ប្រាដក​ជា​មាន តែ​មាន​នៅ​ក្នុង​ទីណា​ក៏​មិន​ដឹង​ដែរ។ ឪពុក​ម្តាយ​មាណព​ក៏​អោយ​ព្រាហ្ម៍​ទាំង​៨​នេះ​យក​រូប​មាស​នេះ​ដើរ​គ្រប់​ស្រុក​ ដើម្បី​ស្វែង​រក​រូប​ពិត​ដែល​ដូច​នឹង​រូប​មាស​នេះ។ ព្រាហ្មណ៍​ទាំង​៨ ដើរ​រក​រហូត​ដល់​ដែន​មទ្ទៈ មាន​រាជ​ធានី​ឈ្មោះសាគល ជា​ដែន​ដែល​ល្បី​ថា​មាន​ស្រី​ស្អាត។

ក្នុងនគរ​សាគល​នេះ មាន​ស្រី​ក្រមុំ ភទ្ទាកាបិលានី មាន​សិរី​ឆោម​លោម​សោភា រក​ស្រី​ណា​ប្រៀប​គ្មាន នាង​មាន​អាយុ​១៦​ឆ្នាំ ជាកូន​របស់​ព្រាហ្មណ៍ កោសិយ្យគោត្រ។ ពួក​ស្រីបម្រើរបស់​នាង​បាន​នាំ​គ្នា​ទៅកាន់​កំពុង​ទឹក​ដើម្បី​ងូត​ទឹក ក៏​បាន​ឃើញ​រូបមាស ក៏​ភ្លាត់​មាត់​ថា "អ្នកនាង​ម្ចាស់​មក​ធ្វើអី​ទីនេះ" លុះ​យក​ដៃ​ស្ទាប​ខ្នង​ទើប​ដឹង​ថា ជារូប​សំណាក។ ពួក​ព្រាហ្មណ៍​ទាំង​៨​នាក់​ឃើញ​ដូច្នោះ ក៏​ទៅសាកសួរ​រក​រូប​ស្ត្រី​ពិត។ ពួក​ស្រី​បម្រើ​ក៏​បាន​ប្រាប់​ដំណើរ​ប្រវត្ត​នាង​សព្វ​គ្រប់។ ព្រាហ្មណ៍​ទាំង​៨​នាក់​ដឹង​ថា នាង​ភទ្ទាកាបិលានី​ មិន​ទាន់​មាន​ស្វាមី ក៏​ទៅ​ដណ្តឹង​នាង​ពី​ឪពុក​ម្តាយ​នាង​អោយ​ទៅបិប្ផលិ​មាណព ដោយ​ប្រគល់​ផ្កាឈើដែល​ធ្វើ​ពី​មាស​តម្លៃ ១​សែន​តម្លឹង និង​រូប​សំណាក​មាស​នោះ​ជា​បណ្ណាការ។ ដោយ​ឃើញ​ត្រកូល ទ្រព្យ​ និង​ឋានៈ សមគ្នា ឪពុកម្តាយ​របស់​កុមារីកា​ក៏​យល់​ព្រម​ភ្ជាប់​សាច់​ឈាម។

ក្រោយ​ពេល​រៀប​អាពាហ៍​ពិពាហ៍ហើយ ដោយ​ពួក​គេច្យុត​មក​អំពី​ព្រហ្ម​លោក ពួក​គេ​មាន​ចិត្ត​នឿយ​ណាយ​ចំពោះ​អារម្មណ៍​ជា​កាម តែ​អ្នក​ទាំង​ពីរ​ចាំ​បាច់​ត្រូវ​រក្សា​ទឹក​ចិត្ត​ឪពុក​ម្តាយ ក៏​មិន​បង្ហាញ​អ្នក​ដទៃ​អោយ​ដឹង​ពី​ការ​ពិត​ដែល​អ្នក​ទាំង​ពី​មិន​នៅ​រួម​ជា​ប្តី​ប្រពន្ធឡើយ។

ចេញបួស

[កែប្រែ]

កាល​មាតាបិតារបស់​បិប្ផលិ​មាណព​អស់​អាយុ អ្នក​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​ចេញ​បួស។ ដោយ​គិត​ខ្លាច​មាត់​អ្នក​ដទៃ​តិះ​ដៀល​ថា បួស​ហើយ​ក៏​នៅ​តែ​មិនបែក​គ្នា (​ព្រោះ​បើ​គេ​តិះដៀល​ដូច្នេះ​ដែល​មិន​មែន​ជា​ការ​ពិត​ អ្នក​នោះ​ឯង​នឹង​ធ្លាក់​ទៅក្នុង​អបាយភូមិ) ហេតុដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ដើរ​បែក​គ្នា​តាម​ទិស​រៀង​ខ្លួន​ដើម្បី​កុំ​អោយ​គេ​យល់​ខុស។

ព្រះ​មាន​ព្រះ​ភាគ បាន​ពិចារណា​ជ្រាប​ថា បិប្ផលិ​មាណព និង​នាង​ភទ្ទាកាបិលានី បាន​លះ​សម្បត្តិ​មហាសាស ចេញ​បព្វជា​ដោយ​តាំង​ចិត្ត​ចំពោះ​តថាគត ហើយ​ពិចារណា​ថា តថាគត​គួរ​សង្គ្រោះ​បុគ្គល​ទាំង​ពីរ​នោះ ស្តេច​ក៏​ចេញចាក​ព្រះ​គន្ធកុដិ ក្នុង​វត្តវេឡុវ័ន ក្នុង​ក្រុង​រាជគ្រឹះមួយ​អង្គឯង ប្រថាប់​គង់​ទៀប​គល់​ជ្រៃ​ឈ្មោះពហុបុត្តកនិគ្រោធ ដែល​នៅ​ចន្លោះ​រាជ​គ្រឹះ និង​ស្រុក​នាលន្ទា។ បិប្ផលិ​មាណពបាន​ឃើញ​​ព្រះ​មានព្រះភាគ​ពី​ចំងាយ សម្គាល់​ថា ជា​បុគ្គល​ប្រសើរ ព្រោះ​ព្រះ​អង្គ​បាន​ឱភាស​នូវ​ឆពណ្ណរង្សី​របស់​ព្រះអង្គ និង​ដោយ​បុរិសលក្ខណៈ៣២របស់​ព្រះអង្គ បាន​ធ្វើ​អោយ​ព្រៃ​ទាំង​អស់​នោះ​ភ្លឺ​ព្រោង​ព្រាត​មាន​សិរី។ បិប្ផលិ​ក៏​បាន​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។ ព្រះ​បរមគ្រូបាន​អនុញ្ញាត​បិប្ផលិ​អោយ​ជា​ភិក្ខុ​ក្នុង​ធម្មវិន័យនេះ ហើយ​​អោយ​ភាព​ជា​ធម្មទាយាទ​ដល់​មាណព។ ដោយ​លោក​បួស​ក្នុង​វ័យចាស់ ទើបគេ​ហៅ​ឈ្មោះ​លោក តាម​គោត្រ​របស់​លោក គឺ​កស្សបៈ

សមាទានធុតង្គ

[កែប្រែ]
ល្អាងបិប្ផលិ

ព្រះ​សម្ពុទ្ធ ព្រះ​អង្គ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ចីវរ​ជា​មួយនឹងព្រះ​មហាកស្សបៈ។ ព្រះ​មហា​កស្សបៈ ក៏​មាន​គំនិត​ថា ឥឡូវ​នេះ​យើង​បាន​សំពត់​ដែល​ព្រះ​អង្គ​ទ្រង់​ប្រើ​ប្រាស់ យើង​គួរ​ធ្វើ​សេច​ក្តី​ល្អ​អោយ​ក្រៃ​លែង​ឡើង​ទៅ​ទៀត ហើយ​ក៏​មាន​សមាទាន​ធុតង្គ គឺ​អង្គ​ជា​គ្រឿង​កម្ចាត់​បង់​កិលេស​មាន​ទាំង​អស់ ១៣​ប្រការ តែ​លោក​សមាទាន​ជា​និច្ច ៣​ប្រការ​គឺ

  • សមាទាន​ប្រើ​សំពត់​បង្សុកូល​ចីវរ
  • ត្រាច់​បិណ្ឌបាតជាប្រចាំ
  • នៅព្រៃជាវត្ត

ក្រោយ​បួស​បាន​៧​ថ្ងៃ លោក​ក៏​បាន​សម្រេច​អរហត្តផល ជា​ព្រះ​អរហន្ត​ព្រម​ដោយ​បដិសម្ភិទា​៤ វិមោក្ខ​៨ អភិញ្ញា​៦។ ដោយ​ហេតុថា ព្រះ​មហាកស្សបៈ ជា​​អ្នក​បដិបត្តិ​ក្នុង​ធុតង្គ​យ៉ាង​តឹង​រឹង ទើប​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​តែង​តាំង​លោក​ក្នុងតំណែង​ជា​អ្នក​ទ្រទ្រង់​ធុតង្គ​ដ៏​លើស​ជាង​សាវ័ក​ដទៃ ហើយ​លោក​ក៏​ជា​ទី​គាប់​ចិត្ត​របស់​ពុទ្ធ​បរិស័ទ​យ៉ាង​ច្រើន។ សូម្បី​លោក​មាន​អាយុ​ច្រើន​ហើយ​ក៏ដោយ ក៏​លោក​មិន​លះ​បង់​ការ​បដិបត្តិ​ធុតង្គ​វត្តដែរ។ មាន​កាល​មួយ ព្រះ​មហាកស្សបៈ​មាន​អាពាធជា​ខ្លាំង លោក​ស្នាក់​នៅ​ក្នុង​ល្អាង​បិប្ផលិ ព្រះ​មាន​ព្រះ​ភាគ​បាន​យាង​មក​សួរ​សុខទុក្ខ ហើយ​ព្រះ​អង្គបាន​សម្តែង​ពោជ្ឈង្គ​បរិត្ត​អោយ​ព្រះ​ថេរៈ​ស្តាប់។
ម្នាល​កស្សបៈ​ ពោជ្ឈង្គ​៧​ប្រការ​បាន​ដល់

  1. សតិ គឺ​សេច​ក្តីរឭកបាន
  2. ធម្មវិចយ គឺ​ការ​ឆ្លុះ​បញ្ចាំង​ធម៌ (​ឫ​ការ​វិនិច្ឆ័យ​ធម៌)
  3. វីរិយ គឺ​សេចក្តី​ព្យាយាម
  4. បីតិ គឺ​សេច​ក្តី​ឆ្អែត​ចិត្ត
  5. បស្សទ្ធិ គឺ​សេចក្តី​ស្ងប់​ចិត្ត
  6. សមាធិ គឺ​ការ​តាំង​ចិត្ត​មាំ
  7. ឧបេក្ខា គឺ​សេច​ក្តី​ព្រងើយ

ម្នាល​កស្សបៈ ពោជ្ឈង្គ​៧​ប្រការ​នេះ ជា​ធម៌​ដែល​តថាគត​សម្តែង​ទុក​ប្រពៃ​ហើយ អប់រំ​ទុក​ល្អ​ហើយ ធ្វើ​អោយ​ចម្រើន​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ការ​ដឹង​យ៉ាង​ក្រៃ​លែង ដើម្បី​ការ​ត្រាស់​ដឹង​ ដើម្បី​ព្រះ​និព្វាន។ ក្រោយ​ពេល​បាន​ស្តាប់​ហើយ ជំងឺ​របស់​ព្រះ​ថេរៈ មាន​ការ​ស្បើយ​ឡើង។

សម័យ​មួយ​ព្រះ​កស្សបៈ​បាន​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ព្រះ​អង្គ​ត្រាស់​ថា កស្សបៈ​វេលា​នេះ​អ្នក​ជរា​ហើយ សំពត់​បង្សុកូល​របស់​អ្នក​ជា​សំពត់​ធ្ងន់ (មាន​សេច​ក្តី​អធិប្បាយ​ថា ព្រោះ​សំពត់​បង្សុកូល​​មាន​ប៉ះ​ជា​ច្រើន​ជាន់ មាន​អំបោះ​ដេរ​ច្រើន ព្រោះ​សំពត់​នោះ​ជា​សំពត់​ចាស់ ជា​សំពត់​បាន​ពី​ព្រះ​មាន​ព្រះ​ភាគ​តាំ​ពី​យូរ​លង់​មក​ហើយ) មិន​គួរ​ស្លៀក​ដណ្តប់​ អ្នក​ចូរ​ស្លៀក​ដណ្តប់​គហបតី​ចីវរ គឺ​សំពត់​ដែល​អ្នក​ស្រុក​ប្រគេន​ចុះ ចូរ​ទៅ​ឆាន់​អាហារ​ក្នុង​ទែ​ដែល​គេ​និមន្ត និង​​នៅ​ក្នុង​សំណាក់​របស់​តថាគត​ចុះ។ ព្រះ​មហា​កស្សបៈ​ត្ថេរ ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន អស់​កាល​យូរ​ណាស់​ហើយ ខ្ញុំ​ព្រះ​អង្គ​ជា​អ្នក​នៅ​ព្រៃ​ជា​វត្ត និង​ពោល​សរសើរ​គុណ​នៃ​ការ​ត្រាច់​បិណ្ឌបាត​ជា​វត្ត ជា​អ្នក​ទ្រ​ទង់​សំពត់​បង្សុកូល​ជា​វត្ត និង​ពោល​សរសើរ​គុណ​នៃ​ការ​ទ្រ​ទ្រង់​សំពត់​បង្សុកូល​ជា​វត្ត ជា​អ្នក​ប្រើ​សំពត់​ត្រៃ​ចីវរ​​ជា​វត្ត ជា​អ្នក​មាន​សេច​ក្តី​ប្រាថ្នា​តិច ជា​អ្នក​សន្តោស ជា​អ្នក​ចាក​ពួក​គណៈ ជា​អ្នក​មិន​ច្រឡូក​ច្រឡំ ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម និង​ពោល​សរសើរ​គុណ​ទាំង​នោះ។ ទើប​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា អ្នក​ឃើញ​ប្រយោជន៍​ដូច​ម្តេច ទើប​ជា​អ្នក​នៅ​ព្រៃ​ជា​វត្ត និង​ពោល​សរសើរ​ការ​នៅ​ព្រៃ​ជា​វត្ត​ជាដើម ព្រះ​ថេរៈ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​មើល​ឃើញ​អំណាច​ប្រយោជន៍​២​ប្រការ ទើប​បាន​នៅ​ព្រៃ​ជា​វត្ត និង​ពោល​សរសើរ​គុណ​នៃ​ការ​នៅ​ព្រៃ​ជាដើម​នោះ

  1. មើល​ឃើញ​ការ​នៅ​ជា​សុខ​ក្នុង​ទិដ្ឋិ​ធម៌ (គឺ​ធម៌​ក្នុង​បច្ចុប្បន្ន)
  2. អនុគ្រោះ​ប្រជុំជន​​ក្នុង​ខាង​ក្រោយ​ថា ធ្វើ​ដូច​ម្តេច​ហ្ន៎ ពពួក​ជន​ក្នុង​កាល​ខាង​ក្រោយ នឹង​បាន​កាន់​យក​ជា​តម្រាប់​ថា បាន​ឮ​ថា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ និង​សាវ័ក​អ្នក​ត្រាស់​ដឹង​តាម​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ដែល​មាន​មក​ហើយ លោក​ជា​អ្នក​នៅ​ព្រៃ​ជា​វត្ត និង​ពោល​សរសើរ​គុណ​នៃ​ការ​នៅ​ព្រៃ​ជា​ដើម​អស់​កាល​ដ៏​យូរ។

ខ្ញុំ​ព្រះ​អង្គ​មើល​ឃើញ​អំ​ណាច​ប្រយោជន៍​២​ប្រការ​នេះ ទើប​នៅ​ព្រៃ​ជា​វត្ត​ជាដើម​ព្រះ​អង្គ។ ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​អនុមោទនា ថា ល្អ​ហើយ​កស្សបៈ អ្ន​ក​បាន​ជា​អ្នក​បដិបត្តិ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេច​ក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វ​លោក ដើម្បី​ប្រយោជន៍​អនុគ្រោះ និង​សេច​ក្តី​សុខ​ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។

អតីតជាតិ

[កែប្រែ]

ក្នុងមួយសែន​កប្បមុន ក្នុង​ពុទ្ធ​សម័យ​របស់​ព្រះបទុមុត្តរសម្មាសម្ពុទ្ធ ព្រះ​មហា​កស្សបត្ថេរ កើត​ក្នុង​ត្រកូល​កុដុម្ពីក៍ ដែល​មាន​សម្បត្តិ​៨០​កោដិ នៅ​ក្នុង​ក្រុង​ហង្សវតី មាន​ឈ្មោះ​ថា វេទេហៈ។ ព្រឹក​ថ្ងៃ​មួយ វេទហកុដុម្ពីក៍នោះ​បរិភោគ​អាហារ​ហើយ តាំង​ចិត្ត​អធិដ្ឋាន​ឧបោសថ និង​កាន់​យក​គ្រឿង​សក្ការ​បូជា មាន​ផ្កាឈើ​ទៀន​ជាដើម ចេញ​ទៅ​កាន់​ព្រះ​វិហារ​ដែល​ជា​ទី​ប្រថាប់​គង់​របស់​ព្រះ​មាន​ព្រះ​ភាគ ក្នុង​ខេមមិគទាយវ័ន ដែល​តាំង​នៅ​ជិត​ក្រុង​ហង្សវតីនោះ។ គ្រានោះ វេទេហកុដុម្ពីក៍​បាន​ឮ​ការ​តែង​តាំង​របស់​ព្រះ​បទុមុត្តរសម្ពុទ្ធ ដល់​ព្រះមហានិស្សភៈ ជា​សាវ័ក​ទី​៣ ជាកំពូល​ជាង​ភិក្ខុ​ទាំង​ឡាយ​ផ្នែក​ទ្រទ្រង់​ធុតង្គ។ វេទេហៈ ក៏​មាន​សេចក្តី​ជ្រះថ្លាពេញ​ចិត្ត​ក្នុង​តំណែង​នេះ វេលា​ព្រះ​មាន​ព្រះ​ភាគ​សម្តែង​ធម៌​ចប់ វេទេហៈ​ក៏​និមន្ត​ព្រះ​បទុមុត្តរសម្ពុទ្ធ​និង​ព្រះ​ភិក្ខុសង្ឃ​ទទួល​ភក្ខាហារ​ក្នុង​ថ្ងៃ​បន្ទាប់។ វេទេហៈ បានថ្វាយ​មហាទាន​អស់​រយៈ​៧​ថ្ងៃ ហើយ​ក្នុង​ថ្ងៃ​បញ្ចប់​ លោក​បាន​ចាត់​ចែង​ថ្វាយ​សំពត់​ត្រៃ​ចីវរដល់​ភិក្ខុ​ទាំង​ឡាយ មាន​ព្រះ​បទុមុត្តរជា​ព្រះ​ប្រធាន ហើយ​លោក​ក៏​បាន​តាំង​សេចក្តី​ប្រាថ្នា​ថា បពិត្រ​ព្រះ​មាន​ព្រះភាគ កាយកម្ម វចីកម្ម មនោកម្ម ដែល​ប្រកបដោយ​​​មេត្តារមែង​មាន​ដល់​ខ្ញុំ​ព្រះអង្គ​អ្នក​អោយ​ទានអស់ ៧​ថ្ងៃនេះ ខ្ញុំ​ព្រះ​អង្គ​មិន​ប្រាថ្នាសម្បត្តិ​ទេវតា មារ​ ឥន្ទ្រ​ ព្រហ្ម​ណាៗ ទាំង​អស់ដោយ​បុណ្យ​កុសល​នេះ តែ​បុណ្យ​កុសល​របស់​ខ្ញុំ​ព្រះ​អង្គដែល​ធ្វើ​ហើយ​នេះ ចូរ​ជា​បច្ច័យ​អោយ​ខ្ញុំ​ព្រះអង្គ​បាន​ជា​កំពូល​ផ្នែក​ទ្រទ្រង់​ធុតង្គ ដូច​ព្រះ​មហា​និស្សភត្ថេរនេះ ក្នុង​ព្រះ​សាសនា​ព្រះពុទ្ធ​អង្គ​ណាមួយ​ក្នុង​អនាគត​កាល​ចុះ​ព្រះ​អង្គ។

ព្រះ​បទុមុត្តរសម្ពុទ្ធ​ទ្រង់​ពិចារណា​ឃើញថា តំណែង​ឧបាសក​នេះ​នឹង​បាន​សម្រេច​ ទើប​ទ្រង់​ព្យាករណ៍​ថា តំណែង​នេះ​នឹង​សម្រេច​ដោយ​ពិត ក្នុង​សាសនា​របស់​ព្រះ​សមណគោតមសម្មាសម្ពុទ្ធ​ដែល​នឹង​ទ្រង់​ឧប្បត្តិឡើង កន្លងទៅក្នុង​ពេល​មួយ​សែន​កប្ប​រាប់​អំពី​កប្ប​នេះ​ទៅ អ្នក​នឹង​បាន​ជា​សាវ័ក​ទី​៣ របស់​ព្រះ​សមណគោតម​សម្ពុទ្ធ​អង្គ​នោះ នឹង​មាន​នាម​ប្រាកដ​ថា ព្រះមហាកស្សបត្ថេរ។ បន្ទាប់​ពី​បាន​ឮ​ហើយ វេទេហៈមាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង​ ហើយ​បាន​ធ្វើបុណ្យ​ជា​បន្ត​បន្ទាប់​រហូត​អស់​អាយុ។

ក្នុងពុទ្ធកាល​ព្រះពុទ្ធវិបស្សី

[កែប្រែ]

ក្នុង៩១កប្បមុន វេទេហៈ បានច្យុត​ចាកសួគ៌​ចុះ​មក​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ចាស់​មួយ។ ក្នុងយុគសម័យ​នោះ ព្រះវិបស្សីសម្ពុទ្ធ ទ្រង់​សម្តែង​ធម៌​រាល់​៧​ឆ្នាំ​ម្តង។ កាល​កំណត់​៧​ឆ្នាំ​មក​ដល់ ទាំង​ពួក​ទេវតា មនុស្ស​នាំ​គ្នា​ប្រកូក​ប្រកាស​ទៅ​ទូទាំង​ជម្ពូទ្វីប​ដើម្បី​អោយ​ជ្រាប​ថា ថ្ងៃ​នេះ​ព្រះ​វិបស្សី​សម្ពុទ្ធ​ទ្រង់​សម្តែង​ធម៌ ព្រោះ​ការ​ស្តាប់​ធម៌​រក​បាន​ដោយ​កម្រ​ក្រៃលែង។ ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ឯកសាដកព្រាហ្មណ៍ (​ប្រែ​ថា ព្រាហ្មណ៍​ដែល​មាន​សំពត់​ដណ្តប់​តែ​មួយ​ផ្ទាំង)។ បើ​កាល​ណា​ព្រាហ្មណ៍​ជា​ស្វាមី​មាន​កិច្ច​ទៅ​ក្រៅ នាង​ព្រាហ្មណី​ជា​ប្រពន្ធ​ត្រូវ​នៅ​ក្នុង​ផ្ទះ បើ​ប្រពន្ធ​ចេញ​ក្រៅ ព្រាហ្មណ៍​ជា​ស្វាមី ត្រូវ​នៅ​ក្នុង​ផ្ទះ សំពត់​ដណ្តប់​នោះ​ត្រូវ​ផ្លាស់​ប្តូរ​គ្នា​ប្រើ ​ព្រោះ​អ្នក​ទាំងពីរ​នោះ​មាន​សំពត់​ដណ្តប់​តែ​មួយ​។ ក្នុងថ្ងៃ​ស្តាប់​ព្រះធម្មទេសនា នាង​ព្រាហ្មណី​ទៅ​ស្តាប់​ក្នុង​វេលា​ថ្ងៃ លុះ​យប់​ត្រូវ​ត្រឡប់​មកវិញ ដើម្បី​អោយ​ស្វាមី​ដណ្តប់​សំពត់​ទៅ​ស្តាប់​ធម៌​ម្តង។

ខណៈ​ដែល​ព្រះ​វិបស្សីសម្ពុទ្ធ​ទ្រង់​ទេសនា ឯកសាដកព្រាហ្មណ៍​កើត​បីតិ​យ៉ាង​ខ្លាំង​ក្នុង​វេលា​បឋមយាម មាន​ចិត្ត​ជ្រះថ្លា​ចង់​យក​សំពត់​ដណ្តប់​ដែល​នៅ​ជាប់​នឹង​ខ្លួន​នោះ​ថ្វាយ​ដល់​ព្រះ​មាន​ព្រះ​ភាគ។ តែ​សេចក្តី​កំណាញ់​ជាអកុសល ក៏​កើត​ឡើង​ដល់​ព្រាហ្មណ៍​នោះ​ថា នាង​ព្រាហ្មណី​និង​យើង​មាន​សំពត់​ដណ្តប់​តែ​មួយ យើង​ទាំង​ពីរ​មិន​បាន​ដណ្តប់​សំពត់ ក៏​មិន​អាច​នឹង​ចេញ​ក្រៅ​ផ្ទះ​បាន គិត​ហើយ​ព្រាហ្មណ៍​នោះ ក៏​មិន​អាច​ធ្វើ​ទាន​បាន លុះ​កន្លង​វេលាបឋមយាម ចូលមជ្ឈិម​យាម ព្រាហ្មណ៍​នោះ​ក៏​នឹក​ចង់​បូជា​សំពត់​នោះ​ម្តង​ទៀត តែ​ក៏​ត្រូវ​អាក់​ខាន​វិញ។ លុះ​ដល់​បច្ឆិមយាម(ជិត​ភ្លឺ) ឯកសាដក​ព្រាហ្មណ៍​បាន​កើត​បីតិ​ចង់​ថ្វាយ​សំពត់​ម្តង​ទៀត​ គាត់​ក៏គិតថា សំពត់​ដណ្តប់​របស់​យើង​ទាំង​ពីរ​មាន​ប្រើ​ប្រាស់ ឬ​មិន​មាន ចាំ​គិត​ក្រោយ​ចុះ គិត​ហើយ​ព្រាហ្មណ៍​ក៏​យក​សំពត់​នោះ​ទៅ​ថ្វាយ​ដល់​ព្រះ​សម្ពុទ្ធ និង​បាន​បន្លឺ​វាចារថា "យើង​ឈ្នះ​ហើយៗៗ"។ ដោយ​មាន​ចិត្ត​ជ្រះថ្លា​នឹង​ឯកសាដក​ព្រាហ្មណ៍​ដែល​លះបង់​សំពត់​ដែល​ខ្លួន​មាន​តែ​មួយ​សំរាប់​ជា​ទាន​ដូច្នេះ ព្រះ​បាទ​ពន្ធុមរាជ បាន​ប្រទាន​សំពត់​ជា​ច្រើន​សំរាប់​បូជា​ឯកសាដកព្រាហ្មណ៍នោះ ព្រម​ទាំង​តែង​តាំង​ព្រាហ្មណ៍អោយ​ជា​បុរោហិត​ជិត​ដិត​ជាមួយ​ព្រះអង្គ។ ចាប់​ពី​នោះមក ឯក​សាដក​ព្រាហ្មណ៍​ខំ​ធ្វើទាន រក្សាសីលរហូត​អស់​មួយ​ជីវិត កាល​ធ្វើ​មរណ​កាល​ហើយ ក៏​ទៅ​កើត​ក្នុង​ឋានសួគ៌។

ចន្លោះ​ពុទ្ធ​កាល​ព្រះ​ពុទ្ធ​ពីរ​ព្រះអង្គ

[កែប្រែ]

ចុតិ​ពី​ឋាន​សួគ៌​ ក៏​មក​កើត​ក្នុង​ត្រកូល​កុដុម្ពីក៍ ក្នុង​ដែន​កាសី ក្រុង​ពារាណសី និង​មាន​ឈ្មោះ​ថា សុមិត្ត នៅ​ចន្លោះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​២​ព្រះអង្គ គឺ​ព្រះ​កោនាគមនសម្ពុទ្ធ និង​ព្រះ​កស្សបសម្ពុទ្ធ ក្នុង​ភទ្ទកប្បនេះ។ កាល​សុមិត្ត​ធំធាត់​ហើយ ទទួល​នាទី​គ្រប់​គ្រង​ផ្ទះ។ ថ្ងៃ​មួយ​ពេល​ដើរ​កម្សាន្ត លោក​បាន​ជួប​នឹង​ព្រះ​បច្ចេកពុទ្ធ​មួយ​ព្រះអង្គកំពុង​ធ្វើចីវរ​នៅ​នា​មាត់​ច្រាំង​ស្ទឹង តែ​សំពត់​អនុវាត​មិន​គ្រប់ ព្រះ​បច្ចេកពុទ្ធ​ក៏​មូរ​សំពត់​ទុក សុមិត្តកុដុម្ពីក៍ឃើញ​ហើយ ក៏​ទូល​សួរ​ថា ហេតុអ្វី​ក៏​លោក​ម្ចាស់​មូរ​សំពត់​ទុក ព្រះ​បច្ចេក​ពុទ្ធ​តប​ថា ព្រោះ​សំពត់​អនុវាត​របស់​អាត្មា​មិន​គ្រប់​នឹង​ដេរ​តទៅ​បាន​ទេ សុមិត្ត​ក៏​ថ្វាយ​សំពត់​ដល់​ព្រះ​បច្ចេកពុទ្ធជា​ម្ចាស់ ហើយ​តាំង​បណិធានថា ខ្ញុំ​កើត​ហើយ​ក្នុង​ទីណាៗក៏​ដោយ សូម​កុំ​អោយ​ជួប​នឹង​សេចក្តី​សាប​សូន្យ​ក្នុង​ទី​នោះ​ៗ​ឡើយ។

ការបរិនិព្វាន

[កែប្រែ]

ព្រះ​មហាកស្សបត្ថេរ​មាន​អាយុយូរ រហូត​ដល់​ក្រោយ​ព្រះ​ពុទ្ធ​បរិនិព្វានហើយ។ ក្រោយ​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​នៃ​យើង​បរិនិព្វាន​ទៅ​មិន​យូរ​ប៉ុន្មាន ភិក្ខុ​ខ្លះ​ក៏​មាន​វិវាទ​នឹង​គ្នា ដោយ​គិត​ដល់​ប្រយោជន៍​ដល់​សាសនា ព្រះ​មហា​កស្សបៈ បាន​ប្រមូល​ភិក្ខុ​ដែល​សុទ្ធ​សឹង​ជា​ព្រះ​អរហន្ត​៥០០រូបដើម្បី​ធ្វើ​បឋម​សង្គាយនា ដែល​មាន​ការ​ចូលរួម​ប្រជុំ​គ្នាពី​ភិក្ខុ​ប្រមាណ​៧​សែន​រូប។

ថ្ងៃ​មួយ​ក្រោយ​ពី​ព្រះមហាកស្សបៈ​ចេញចាក​ផលសមាបត្តិ​ហើយ ពិចារណា​មើល​អាយុ​សង្ខារ​ថា យើង​នេះ​ជរា​ភាព​ណាស់ មាន​អាយុ​យូរ​មក​ដល់​ពេល​នេះ​ហើយ នឹង​មាន​អាយុ​តទៅ​​ទៀត​ត្រឹម​ណា ក៏​បាន​ឃើញ​ថា ព្រឹក​នេះ​ហើយ​យើង​នឹង​បរិនិព្វាន ទើប​លោក​ពិចារណា​ទី​កន្លែង​ដើម្បី​នឹង​និព្វាន។ លោក​បាន​អោយ​ប្រជុំ​ភិក្ខុសង្ឃ ពោល​ទូន្មាន​និង​លា​ជា​វារៈ​ចុង​ក្រោយ ហើយ​ក៏​ប្រាប់​ទៀត​ថា បើ​ពួក​អ្នក​ត្រូវការ​នឹង​ឃើញ​យើង​បរិនិព្វាន ចូរ​អ្នក​ទាំងឡាយ​ទៅ​ប្រជុំ​គ្នា​ក្នុង​ភ្នំ​កុក្កុដសម្បាតបព៌តក្នុងវេលា​ល្ងាច​នេះ។ មុន​នឹង​បរិនិព្វាន លោក​បាន​សម្តែង​ឥទ្ធិបាដិហារិយ៍ដើម្បី​អោយ​ពុទ្ធ​បរិស័ទ​ដែល​ប្រជុំ​គ្នា​នោះ មាន​សេច​ក្តី​ជ្រះ​ថ្លា​យ៉ាង​ក្រៃ​លែងឡើង​ទៀត ដើម្បីតាំង​ចិត្ត​បដិបត្តិ​តាម​ព្រះ​ពុទ្ធ​ឱវាទ។ លោក​បាន​អធិដ្ឋាន​ថា សូម​អោយ​ភ្នំ​ទាំង​៣​មក​រួម​ជា​ភ្នំ​តែ​មួយ​អោយ​មាន​បន្ទប់​នៅ​ខាង​ក្នុង​ភ្នំ ព្រម​ទាំង​​ផ្កា​ឈើ​ដែល​បូជា​កុំ​ស្វិត​ស្រពោន​ឡើយ។ ហើយ​អធិដ្ឋាន​អោយ​ព្រះ​បាទ​អជាតសត្រូវ​បាន​ទត​ឃើញ​ជា​បច្ឋិមទស្សនា ក្រោយ​ពី​រំលត់​ខន្ធហើយ និង​អោយ​សរីរសពរបស់​លោក​តាំង​នៅ​រហូត​ដល់​សាសនា​ព្រះអរិយមេត្តេយ្យ ព្រោះ​ថា ព្រះអង្គ​ព្រម​ទាំង​ភិក្ខុ​ទាំងឡាយ​ពេញ​ក្នុង​ទី​មាន​ប្រមាណ​១២​យោជន៍ ស្តេច​មក​ក្នុង​ភ្នំ​កុក្កុដសម្បាតបព៌តនេះ នឹង​ទ្រង់​យក​ព្រះ​ហស្ថខាង​ស្តាំ​លើក​សាកសព​របស់​យើង​ឡើង​តម្កល់​ទុក និង​ត្រាស់​ប្រាប់​ភិក្ខុ​ទាំង​ឡាយ​ថា ជា​អ្នក​ធំ​ក្រៃ​លែង​ក្នុង​ការ​ទ្រទ្រង់​ធុតង្គ​១៣​ប្រការ តាំង​ពី​ថ្ងៃ​ឧបសម្បទា​ដំបូង​រហូត​ដល់​ថ្ងៃ​រំលត់​ខន្ធចូល​កាន់​បរិនិព្វាន ក្រោយ​ព្រះ​អង្គ​ត្រាស់​សរសើរ​គុណ​ហើយ ភ្លើង​នឹង​បណ្តាល​ឆេះ​ឡើង​ក្នុង​កាយ​យើង បំផ្លាញ​សាកសពយើង​អោយ​សូន្យ​ទៅ​ក្នុង​ផ្ទៃ​ព្រះ​ហស្ថ​របស់​ព្រះ​អរិយមេត្តេយ្យសម្ពុទ្ធ រួច​ក៏​បញ្ចុះ​សព​លោក​ទុក​ក្នុង​ក្រុង​នោះ​ដើម្បី​ជា​ទី​សក្ការបូជា​របស់​ទេវតា​និង​មនុស្ស​ទាំង​ឡាយ។

ឯកសារ​យោង

[កែប្រែ]
  1. ព្រះអសីតិមហាសាវក
  2. អដ្ឋកថា គម្ពីរបនោរថបូរណី
  3. អដ្ឋកថា បរមត្ថទីបនី
  4. គម្ពីរ សំយុត្តនិកាយ មហាវារវគ្គ គិល្លានសូត្រ
  5. ខុទ្ទកនិកាយ
{{bottomLinkPreText}} {{bottomLinkText}}
កស្សបៈ
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?