វេឡុវ័ន
វេឡុវ័ន គឺជាសួនឫស្សីរបស់ព្រះបាទក្រុងរាជគ្រឹះ ឡោមព័ទ្ទដោយកំពែងកំពស់១៨ហត្ថ ជាទីស្ថានដែលព្រះរាជជាព្រះរាជទានចំណីដល់សត្វកង្ហែន។ កាលតមកព្រះបាទពិម្ពិសារ ជាបរមក្សត្រក្នុងក្រុងរាជគ្រឹះ បានថ្វាយចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ហើយស្តេចទ្រង់កសាងព្រះគន្ធកុដិធំ និងប្រាសាទ និងកុដិដែលជាទីស្នាក់អាស្រ័យ ទាំងពណ្ឌប និងទីចង្រ្កមរហូតដល់ក្លោងទ្វារ ប្រគេនដល់ភិក្ខុសង្ឃ។
ប្រវត្តិនៃការអោយចំណីសត្វកង្ហែន
[កែប្រែ]ក្នុងកាលមុន មានព្រះមហាក្សត្រមួយអង្គ ដែលសោយរាជក្នុងក្រុងរាជគ្រឹះនោះ បានយាងប្រពាតព្រះរាជឧទ្យាននោះ។ វេលាដែលព្រះអង្គទ្រង់ស្រវឹងសុរា ក៏ផ្ទុំលក់ទៅ ចំណែករាជបរិវារឃើញថា ព្រះរាជាផ្ទុំលក់ហើយ ក៏នាំគ្នាដើរលេងក្នុងព្រះឧទ្យា បេះផ្កាឈើជាដើម។ គ្រានោះមានពស់វែកខ្មៅបានធំក្លិនសុរា ក៏លូនចេញមកអំពីរន្ធនៃដើមឈើមួយ ដោយលូនឆ្ពោះមុខត្រង់ទៅរកព្រះរាជាដែលផ្ទុំ រុក្ខទេវតាមួយអង្គបានឃើញដូច្នេះ មានចិត្តមេត្តាប្រាថ្នានឹងអោយជីវិតដល់ព្រះមហាក្សត្រ ទើបនិមិ្មតកាយជាសត្វកង្ហែន ទៅស្រែកនៅជិតព្រះសោតព្រះមហាក្សត្រនោះ ព្រះមហាក្សត្រក៏ភ្ញាក់ពីផ្ទុំឡើងភ្លាម ពស់នោះក៏លូនត្រឡប់ទៅកាន់រន្ធឈើវិញ ព្រះមហាក្សត្រទ្រង់ឃើញហេតុការណ៍ថា សត្វកង្ហែនមានគុណដល់ព្រះអង្គណាស់ ទើបប្រោសអោយព្រះរាជទានចំណីដល់ហ្វូងសត្វកង្ហែន ដែលមាននៅក្នុងព្រះរាជឧទ្យានោះ ទាំងបង្គាប់អោយប្រការព្រះរាជទានអភ័យ មិនអោយអ្នកណាមួយបៀតបៀនដល់ហ្វូងសត្វកង្ហែននោះឡើយ ព្រោះដូច្នោះ ព្រះរាជឧទ្យាននោះ ទើបឈ្មោះថា កលន្ទកនិវាបស្ថាន ជាទីព្រះរាជទានចំណីដល់សត្វកង្ហែន វេលាតមក មានឈ្មោះហៅរួមជាមួយពាក្យថា ព្រះវេឡុវ័នកលន្ទកនិវាបស្ថាន។
Text is available under the CC BY-SA 4.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.