For faster navigation, this Iframe is preloading the Wikiwand page for មហាសមុទ្រអាត្លង់ទិក.

មហាសមុទ្រអាត្លង់ទិក

ផែនទីមហាសមុទ្រអាត្លង់ទិក

មហាសមុទ្រអាត្លង់ទិក គឺជាមហាសមុទ្រធំទី២លើពិភពលោកបន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ វាមានផ្ទៃក្រលាប្រមាណ ១០៦,៤លានគ.ម (ប្រហែល១ភាគ៥នៃផ្ទៃផែនដីទាំងមូល។ មហាសមុទ្រនេះលាតមានសណ្ឋានជាអក្សរ S លាតសន្ធឹងតាមរយៈបណ្ដោយ ខណ្ឌដោយទ្វីបអាមេរិកពីខាងលិច និងដោយទ្វីបអ៊ឺរ៉ុបនិងទ្វីបអាហ្វ្រិកពីខាងកើត។ ខ្សែអេក្វាទ័រខណ្ឌចែកមហាសមុទ្រអាត្លង់ទិកជា២គឺ៖ មហាសមុទ្រអាត្លង់ទិកខាងជើង និង មហាសមុទ្រអាត្លង់ទិកខាងត្បូង។


អំពីឈ្មោះ

[កែប្រែ]

មហាសមុទ្រអាត្លង់ទិក ជាភាសាអង់គ្លេសថា The Atlantic Ocean។ ឈ្មោះនេះក្លាយមកពីភាសាក្រិច ថា Atlas ដែលជាឈ្មោះរបស់ទេវៈមួយអង្គក្នុងទេវកថាក្រិច។ ហេតុនេះពាក្យថាអាត្លង់ទិក មានន័យថា មហាសមុទ្ររបស់អាត្លាស

ភូមិវិទ្យា

[កែប្រែ]

មហាសមុទ្រអាត្លង់ទិកហ៊ុំព័ទ្ឋពីខាងលិចដោយទ្វីបអាមេរិកខាងជើងនិងអាមេរិកខាងត្បូង។ នៅភាគខាងជើងនិងឦសាន វាត្រូវបានខណ្ឌចែកពីមហាសមុទ្រអាកទិកដោយ កំរងកោះអាកទិកកាណាដា ហ្គ្រីនលែន អាយស្លែន កោះចេនម៉ាយិន កំរងកោះស្វាលបាដ និងទ្វីបអ៊ឺរ៉ុប។ វាភ្ជាប់ទៅមហាសមុទ្រអាកទិកដោយ ច្រកដាណឺម៉ាក សមុទ្រហ្គ្រីនលែន សមុទ្រណរវេយ និង សមុទ្របារិន។ នៅខាងកើត វាត្រូវបានខណ្ឌដោយទ្វីបអ៊ឺរ៉ុបនិងទ្វីបអាហ្វ្រិក។ នៅភាគអាគ្នេយ៍ មហាសមុទ្រអាត្លង់ទិកជាប់ជាមួយមហាសមុទ្រឥណ្ឌា ដោយខណ្ឌដោយខ្សែបណ្ដោយខាងកើតទី ២០ ចាប់ពីជ្រោយអាហ្គុលហាស។ ទៅទ្វីបអង់តាកទិក។ មានប្រទេសខ្លះកំនត់ថា មហាសមុទ្រអាត្លង់ទិកលាតសន្ធឹងទៅខាងត្បូងទៅទល់នឹងទ្វីបអង់តាកទិកតែម្ដង។ តែមានខ្លះទៀតកំនត់ថាវាលាតសន្ធឹងទៅទល់តែសមុទ្រខាងត្បូងទេ។ នៅភាគនិរតី ច្រកដ្រេក (Drake Passage) តភ្ជាប់វាទៅមហាសមុទ្រប៉ាស៊ីហ្វិក។ តំនភ្ជាប់សាងសង់ដោយមនុស្សដែលតភ្ជាប់វាទៅមហាសុមុទ្រប៉ាស៊ីហ្វិក គឺព្រែកជីកប៉ាណាម៉ា។ តំបន់ដែនទឹកផ្សេងទៀតដែលជាប់ជាមួយមហាសមុទ្រអាត្លង់ទិកមាន សមុទ្រការ៉ាអ៊ីប សមុទ្រមេឌីទែររ៉ានេ ឈូងសមុទ្រម៉ិចស៊ិច ឆកហាត់សុន សមុទ្រខាងជើង សមុទ្របាល់ទិក និង សមុទ្រសែលទិក។

មហាសមុទ្រអាត្លង់ទិកជាមហាសមុទ្រមានទំហំធំទី២បន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ វាគ្របដណ្ដប់លើផ្ទៃក្រលា ១០៦,៤លានគ.ម (ប្រហែល២២%នៃផ្ទៃផែនដីទាំងមូល)។ ជំរៅជាមធ្យមគឺ ៣ ៣៣៩ម។ ជំរៅជ្រៅបំផុតគឺ ៨ ៦០៥ម នៅជ្រលងពឺតូរីកូ។ ទទឹងរបស់វាប្រែប្រួលពី ២៨៤៨គ.ម រវាងប្រេស៊ីលនិងសៀរ៉ាឡេអូន ទៅជាង ៦៤០០គ.ម។

សណ្ឋានដីបាតមហាសមុទ្រ

[កែប្រែ]

(ហួសពីសមត្ថភាពបកប្រែ)

លក្ខណៈទឹក

[កែប្រែ]

មហាសមុទ្រអាត្លង់ទិកមានកំរិតជាតិប្រៃជាមធ្យម ខ្ពស់ជាងគេក្នុងចំនោមហាសមុទ្រទាំង៤។ កំរិតភាពប្រៃនៅផ្ទៃទឹកខាងលើប្រែប្រួលពី ៣.៣% ទៅ ៣.៧%។ កំរិតភាពប្រៃប្រែប្រួលតាមរយៈទទឹងនិងរដូវ។ តំលៃនៃកំរិតភាពប្រៃលើផ្ទៃទឹកខាងលើរងឥទ្ធិពលពី រំហួត កំនរអាកាស កំរិតទឹកហូរចូលពីទន្លេ និង ការរលាយទឹកកកសមុទ្រ។ កំរិតជាតិប្រៃទាបជាងគេគឺនៅតំបន់ខាងជើងអេក្វាទ័រ(ដោយមានទឹកភ្លៀងត្រូពិចធ្លាក់ច្រើន) ។ កំរិតជាតិប្រៃខ្ពស់ជាងគេមាននៅរយៈទទឹងទី ២៥ ខាងជើងនិងខាងត្បូងអេក្វាទ័រ គឺនៅតំបន់អនុត្រូពិចដែលមានភ្លៀងធ្លាក់តិចនិងមានរំហួតខ្លាំង។

សីតុណ្ហភាពផ្ទៃទឹកខាងលើប្រែប្រួលតាមរយៈទទឹង ប្រព័ន្ឋចរន្តទឹក និងរដូវ។ សីតុណ្ហភាពប្រែប្រួលពី -២ ទៅ ២៩។ សីតុណ្ហភាពខ្ពស់ជាងគេគឺនៅខាងជើងអេក្វាទ័រ ហើយសីតុណ្ហភាពទាបជាងគេគឺនៅតំបន់ប៉ូល។


ប្រវត្តិ

[កែប្រែ]
ការបែកនៅប៉ង់ហ្គៀដែលផ្ដល់កំនើត​ដល់មហាសមុទ្រអាត្លង់ទិកសព្វថ្ងៃ
{{bottomLinkPreText}} {{bottomLinkText}}
មហាសមុទ្រអាត្លង់ទិក
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?