For faster navigation, this Iframe is preloading the Wikiwand page for ភវវរ្ម័នទី២.

ភវវរ្ម័នទី២

ភវវម៌្មទី២
វ្រះបាទ
រជ្ជកាល៦៣៥-៦៥៧
រាជ្យមុនវ្រះបាទឦឝានវម៌្មទី១
រាជ្យបន្តវ្រះបាទជយវម៌្មទី១
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាវ្រះបាទឦឝានវម៌្មទី១
មាតាព្រះនាងសករមន្ជរិ
ប្រសូតឦឝានបុរ
សុគត៦៥៧
ឦឝានបុរ

វ្រះបាទភវវម៌្មទី២ភវវរ្ម័នទី២ (គ.ស ?-៦៥៧) រជ្ជកាល (គ.ស ៦៣៥-៦៥៧) ទ្រង់ជាបុត្ររបស់វ្រះបាទឦឝានវម៌្មទី១បន្ទាប់ពីវ្រះបាទឦឝានវម៌្ម បានបញ្ចប់រជ្ជកាលនៅប្រហែលឆ្នាំ ៦៣៧ សិលាចារឹកខ្លះបានប្រាប់យើងអំពីស្ដេចមួយអង្គទៀត ព្រះនាមភវវម៌្មទី២។ សិលាចារឹកចុះកាលបរិច្ឆេទមានតែប៉ុណ្ណេះឯង ដែលយើងមានស្ដីអំពីព្រះអង្គ គឺនៅតាកែវ (K. ៧៩) ចុះកាលបរិច្ឆេទ ថ្ងៃ ៥ មករា ឆ្នាំ ៦៤៤ និងនៅពញាហូរ (Poñā Hòr) ខាងត្បូងតាកែវ (K. ២១) បានចុះកាលបរិច្ឆេទ ថ្ងៃពុធ ទី ២៥ មីនា ឆ្នាំ ៦៥៥។ ក្រោយបន្តមកទៀតទំនងជាមានស្ដេចមួយអង្គប្រាកដខ្លួនឡើងព្រះនាមចន្ទ្រវម៌្មដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាលបរិច្ឆេទ K.១១៤២ ដោយមិនស្គាល់ដើមកំណើត ដែលជាស្ដេចមកពីរាជវង្សនៃស្វាមិនឦឝានវម៌្ម។ ព្រះរាជបុត្រារបស់ស្វាមិនចន្ទ្រវម៌្មគឺជាស្ដេចដ៏ល្បីល្បាញបំផុត ព្រះនាមជយវម៌្មទី១ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់យកមកពីទួលកោះព្រះ ខេត្តព្រៃវែង(K.៤៩៣) និងពីបាសិត ខេត្តបាត់ដំបង (K.៤៤៧) សិលាចារឹកទាំងពីរនេះបានចុះកាលបរិច្ឆេទនៅ ថ្ងៃ ១៤ មិថុនា ឆ្នាំ ៦៥៧។ សិលាចារឹក១៩ រឺ ២០ផ្ទាំងភាគខ្លះចុះកាលបរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ត្រូវបានគេរកឃើញនៅតំបន់មួយដែលលាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្រសៀមនៅភាគខាងត្បូង។ តាមរយៈ ឝ៊ិនថាងស្ឈូក អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរីផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាលរបស់ចិនយុងហួយ 永徽 (ឧ.បន្ទាប់ពី ថ្ងៃទី ៣១ មករា ឆ្នាំ ៦៥៦) ដែលនៅមុនពេល (នៅឆ្នាំ ៦៣៨/៣៩) នាំសួយសារអាករទៅប្រទេសចិន។

វ្រះបាទភវវម៌្មទី២ ព្រះអង្គបានបង្ក្រាបការបះបោរធ្វើអោយមានការរៀបរយឡើងវិញ។ ភាព​វឹកវរ​ចលាចល​ដែល​កើត​ឡើង​ក្នុង​ពេល​ដែល​វ្រះបាទ​ឦឝានវម៌្មទី១ សោយ​ទិវង្គត ត្រូវ​បាន​វាយ​បង្ក្រាប​យ៉ាង​ឆាប់​រហ័ស ដោយ​កំលាំង​ដ៏​ខ្លាំងក្លា​របស់​វ្រះបាទ​ភវវម៌្ម​ទី​២ ដែល​មាន​កងទ័ព និង​នាម៉ឺន​មន្ត្រី​មាន​ភក្តី​ភាព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ព្រះអង្គ។ សិលា​ចារឹក​នៅ​ហាន់ជ័យ បាន​រំឭក​នូវ​ការ​ពង្រឹង​អំណាច​អធិរាជ្យ​របស់​ព្រះអង្គ។ ព្រះអង្គ​ទ្រង់​បាន​សាង​ទី​កន្លែង​សក្ការៈបូជា ឬ​ប្រាសាទ​ជាច្រើន។ តាម​គេ​ប៉ាន់ស្មាន សិលា​ចារឹក​ភ្នំ​បាយ៉ង់ សិលា​ចារឹក​ភ្នំ​ព្រះវិហារ កំពង់ឆ្នាំង ក៏​ជា​ស្នាព្រះហស្ថរបស់​ព្រះអង្គ​ដែរ។ វ្រះបាទ​ភវវម៌្ម​ទី​២ ទ្រង់​គ្រង​រាជ្យ​ពី​ឆ្នាំ​៦៣៩ ដល់​ឆ្នាំ​៦៥៥ នៃ​គ្រិស្ដសករាជ។ តមកទៀតនៅក្នុងរជ្ជកាលវ្រះបាទជយវម៌្មទី១ ប្រទេសចេនឡាមានសេចក្តីក្សេមក្សាន្តរុងរឿងច្រើន។

ប្រាសាទ

[កែប្រែ]

ប្រាសាទបាយ៉ង់​ស្ថាបនាឡើងនៅលើ​កំពូល​ភ្នំបាយ៉ង់។ ប្រាសាទ​នេះ​កសាងឡើង​ក្នុង​សតវត្សទី៧ ពីឆ្នាំ​៦១៥-៦៣៥ ដោយ​វ្រះបាទ​ភវវម៌្មទី២​។​ ប្រាសាទនេះស្ថាបនាឡើង​អំពី​ថ្មបាយក្រៀម ​ឥដ្ឋ និង ថ្មស៊ីស្ត ថ្មស្រទាប់។ ក្រៅពី​ប្រាសាទបាយ៉ង​នៅលើ​ភ្នំបាយ៉ង​មាន​ប្រាសាទ​ ៤​ទៀត​នៅ​ក្បែរ​នោះ រួម​មាន​ប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និង ប្រាសាទកំពូលកាណង់ ដែលត្រូវបាន​ស្ថាបនា​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ពីព្រោះ​នៅ​ចំកណ្តាល​ប្រាសាទ​មានតម្កល់​លិង្គ​ព្រះឥសូរ ក្នុង​សម័យកាល​សាងសង់​ប្រាសាទនោះ។

ពង្សាវលី

[កែប្រែ]
  • ព្រះអយ្យកាព្រះនាមមហេន្ទ្រវម៌្ម នៃនគរចេនឡា។

ឯកសារយោង

[កែប្រែ]
  • វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទឦឝានវម៌្មទី១
ក្សត្រចេនឡា
៦៣៥-៦៥៧
តដោយ
វ្រះបាទជយវម៌្មទី១
{{bottomLinkPreText}} {{bottomLinkText}}
ភវវរ្ម័នទី២
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?