For faster navigation, this Iframe is preloading the Wikiwand page for នាងមេខលា.

នាងមេខលា

របាំព្រះរាជទ្រព្យ - របាំនាង​មណីមេខលា(នាងមេខលា).
Moni Mekhala Dance
Moni Mekhala Dance
របាំមណីមេខលា ដែលរាមសូរ្យមកដណ្ដើមត្បូងកែវមោរា

ប្រវត្តិត្បូងខៀវមោរា ទាក់ទងនិងធម្មបាលកុមារ ឬ ព្រះពិស្ណុះការណ៍ ដែលបានទទួលត្បូងកែវ ៧គ្រាប់ពីបុត្រទាំង៧របស់កបិលមហាព្រហ្ម ។ (ត្បូងមោរា) ជាត្បូងខៀវដែលមានមហិរិទ្ធអស្ចារ្យ ក្រោយពេលដែល " ព្រះរាម " បន់ស្រន់ទៅអារុកអារ័ក្សអ្នកតារក្សាព្រៃឲជួយតាមថែរក្សា " នាងសេដា " នៅក្នុងព្រៃ ដើម្បីជាការតបស្នងព្រះរាមបានឲត្បូងខៀវនោះទៅ ព្រះមុនីឥសីនៅទីនោះ ។ (តមក)


រឿងកែវមណីមេខាលា

[កែប្រែ]

ព្រះមុនីឥសី មានសិស្សពីនាក់ ឈ្មោះ " រាមសូរ្យ" ជាយក្សប្រុស និង " នាងមេខលា " ជាសិស្សប្អូន អ្នកទាំងពីរខំរៀនសីលវិជ្ជាប្រណាំងប្រជែងគ្នាខ្លាំងណាស់ ។ ថ្ងៃមួយលោកតាមុនីឥសី ក៏ចង់ល្បងវិជ្ជាសិស្សទាំងពីរមើលថា តើនរណាប៉ិនប្រសប់ជាងគ្នា ទើបលោកនិយាយទៅកាន់សិស្សថា "បើអ្នកណាមួយយកកែវមួយមានទឹក សន្សើមពេញមកឱ្យលោកគ្រូបានមុនគេ នោះអត្មាគ្រូនឹងឲត្បូងមោរា ដែលមានពន្លឺនិងមហិរិទ្ធអស្ចារ្យទៅសិស្សនោះ" ពាក្យថាមណី គឺប្រែមកថាពន្លឺចែងចាំង។ រាមសូរ្យក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទើរនៅស្លឹកឈើនិងស្មៅផ្សេងៗ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានលទ្ធផលល្អសោះ ចំណែកឯនាងមេខលា ដែលជាស្រីចេះគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្តោកៗ ហើយយកទៅដាក់ផ្តិលលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើ នឹងនៅលើស្មៅ ទាល់តែដុំឈើនោះជក់ទឹកនៅពេញទាំងអស់ បន្ទាប់មកនាងមេខលា បានយកដុំឈើនោះទៅច្របាច់ទឹកដាក់ទៅក្នុងកែវ អាស្រ័យដោយហេតុដូច្នេះ នាងរកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវទឹកសន្សើមនោះទៅជូនមហាមុនីឥសី ។ មហាមុនីឥសីក៏ប្រគល់ត្បូងមោរាទៅឱ្យនាងមេខលា ដោយប្រាប់ថា "ត្បូងកែវនេះមានគុណភាពខ្លាំងពូកែណាស់ អាចធ្វើឲយើងហោះហើរកាត់អាកាសពពក ទៅកាន់កន្លែងណាក៏បានទាំងអស់" ។ នាងមេខលា ក៏ទទួលយកកែវមោរានោះមក ហើយបានលើកគ្រវីកែវមោរានោះឡើងលើ ស្រាប់តែនាងមេខលាក៏ហោះវឹងទៅលើមេឃបាត់មួយរំពេច។ ចំណែកឯរាមសូរ្យអាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយគ្រូរបស់ខ្លួន ។ មហាមុនីឥសី ពោលថា ៖ "ចៅឯង យករបស់នេះ មកយឺតយូរពេកហួសពេលគ្រូត្រូវការ ឥឡូវគ្រូបានឱ្យរតនៈវត្ថុនោះទៅនាងមេខលាទៅហើយ ។ កាលបើបានឮគ្រូថាដូច្នេះ រាមសូរ្យក៏កើតសេចក្ដីទោមនស្សពន់ពេកយំសោកបោកខ្លួននៅមុខគ្រូរបស់ខ្លួន ។ ដើម្បីលួងចិត្តសិស្សរបស់ខ្លួន មហាមុនីឥសីក៏ប្រាប់ថា ៖ "ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឱ្យពន្លាក និង ពូថៅមួយ ពេលចៅគ្រវីពូថៅនេះអាចហោះហើរដូចនាងមេខលាបាន ។ នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងលេង រីឯរាមសូរ្យបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមយកកែវមោរានោះ នៅពេលដែលយក្សនោះហោះសំដៅមករកនាង នាងក៏យល់ឃើញភ្លាមថា យក្សនេះប្រាកដជាមកមានបំណងចង់បានត្បូងកែវនេះជាក់ជាពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាយ៉ាងខ្ពស់ក្រៃលែង ។ រាមសូរ្យក៏បិទភ្នែករួច គ្រវែងអាវុធវាទៅ អាវុធនោះក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែមិនត្រូវនាងមេខលាទេ ដើម្បីបញ្ចប់ជម្លោះ "ព្រះឥន្ទ្រាធិរាជ" ក៏តែងតាំងអ្នកទាំងពីរជាទេវតាតំណាងឲផ្គរលាន់ ហើយប្រសិដ្ឋនាម នាងមេខលា ថា (នាងអរក្ខទេវី) ទេវតារក្សានៅលើផ្ទៃមហាសមុទ្រ ។


    • ចាប់តាំងពីពេលនោះមកខ្មែរបុរាណតែងយល់ថារាល់ពេលដែលមានសម្លេងផ្គររន្ទះខ្លាំងៗខុសធម្មតាប្រាកដជាពពួកទេវៈឈ្លោះគ្នានៅលើអាកាស្សាហើយ។​
    • ក្រោយមកត្បូងកែវមោរា ថៃក្លាយជាពាក្យ ត្បូងកែវមនោរា ហើយបង្កើតរឿងឈ្មោះថា"នាងកែវមនោរា" ។​

កំណត់

[កែប្រែ]

មើលផងដែរ

[កែប្រែ]
{{bottomLinkPreText}} {{bottomLinkText}}
នាងមេខលា
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?