For faster navigation, this Iframe is preloading the Wikiwand page for ជនជាតិខ្មែរលើ.

ជនជាតិខ្មែរលើ

ជនជាតិខ្មែរលើ
ជនជាតិខ្មែរលើ​ចម្រុះ​ក្នុង​ឈុត​ប្រពៃណី​របស់​ខ្លួន
ពីឆ្វេងទៅស្តាំ: ជនជាតិទំពួន ជនជាតិកួយ ជនជាតិឞូន៝ង ជនជាតិគ្រឹង ជនជាតិស្អូច ជនជាតិចារ៉ាយ និង ជនជាតិព័រ
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
កម្ពុជា
ភាសា
ខ្មែរមន, អំបូរភាសាអូស្ត្រូណេស៊ី, ខ្មែរ, វៀតណាម, ឡាវ, ថៃ
សាសនា
ថេរវាទ, វិញ្ញាណនិយម
ផែនទីជនជាតិនៃប្រទេសកម្ពុជា។

'ខ្មែរលើ គឺ​ជាកុលសម្ព័ន្ធ​ខ្មែរមន រស់​នៅ​ក្នុង​តំបន់​ខ្ពង់រាប​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចាប់​កំណើត​នៃ​ក្រុម​នេះ គឺ​ពុំ​មាន​នរណា​មួយ​ដឹង​ច្បាស់​ឡើយ ។ អ្នក​មួយ​ចំនួន​ជឿ​ថា កុលសម្ព័ន្ធដែល​​និយាយ​ភាសាខ្មែរ​មន​​នេះ ជា​​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ដំណើរ​ផ្លាស់​ប្តូរ​ដ៏​ឆ្ងាយ​របស់កុលសម្ព័ន្ធ​នេះ​មក​ពី​ភាគ​ពាយ័ព្យ។ ក្រុម​កុលសម្ព័ន្ធ​​រដែនិងជ្រាយ ដែល​និយាយ​ភាសា​អំបូរ​ Austronesian បាន​មក​រស់​នៅតាម​​បណ្ដោយ​ឆ្នេរ​សមុទ្រ​វៀតណាម ហើយ​បន្ទាប់​មកក៏​ផ្លាស់​ប្ដូរ​មក​ភាគាគ​ពាយ័ព្យ​ កកើត​ជា​ក្រុម​​តូច​ៗ​ក្នុងចំណោមកុលសម្ព័ន្ធ​ខ្មែរមន​មួយចំនួន។

រាជរដ្ឋាភិបាល​ព្រះ​រាជាណាចក្រ​កម្ពុជា​ បានបង្កើតពាក្យ​"ខ្មែរ​លើ" គឺ​មាន​អត្ថន័យ​ថា "ខ្មែរ​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​ខ្ពង់រាប" នៅ​ក្នុង​ទសវត្សរ៍ឆ្នាំ ​១៩៦០ ដើម្បីបង្កើត​ចំណង​សាមគ្គីភាព​រវាងក្រុមកុលសម្ព័ន្ធខ្ពង់រាប និងជនជាតិខ្មែរកណ្តាល។ កាល​ពី​មុន ពួក​គេ​ត្រូវ​បាន​កំណត់​ជា​ពួក "ម៉ុងតាញ៉ារដ៍" (ជន​​ជាតិ​​ភ្នំ)​ ដោយ​​រដ្ឋាភិបាលអាណានិគម​បារាំង ។ ជាប្រពៃណី ខ្មែរបាន​ហៅ​ក្រុម​កុលសម្ព័ន្ធ​នេះ​ថា "ព្នង"​និង​"សំរែ" ដែល​ពាក្យ​ទាំង​ពីរ​នេះ មាន​អត្ថន័យ​​មើល​ងាយ ។

ក្រុម​កុលសម្ព័ន្ធ​ខ្មែរ​លើមួយ​ចំនួន បើ​តាម​ការ​ពិត​ទៅ គឺ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ទៅ​នឹង​ភាសា​ខ្មែរ​ ក៏​ប៉ុន្តែ​មួយ​ចំនួន​​ផ្សេង​ពី​នេះ គឺ​វា​មាន​ទម្រង់​នៃ​ភាសាវិទ្យា​និង​ពង្សាវតារ​នៃ​វប្បធម៌ ខុស​ប្លែក​ពីគ្នា​ ។

ភូមិសាស្ដ្រនិងប្រជាសាស្រ្ត

[កែប្រែ]

គេ​ឃើញ​ក្រុមកុលសម្ព័ន្ធ​ខ្មែរ​លើ​ ភាគ​ច្រើន​រស់​នៅ​ក្នុង​ខេត្ត​នៃ​ភាគ​ឦសាន មាន​​ខេត្ត​រតនគិរី ខេត្ត​ស្ទឺង​ត្រែង និង​ខេត្ត​មណ្ឌលគិរី។ មាន​ខ្មែរ​លើ​មួយ​ចំនួន​រស់​នៅ​ក្នុង​ខេត្ត​ក្រចេះច្រើន​គួរ​សម​ដែរ ។

ភាគច្រើន ខ្មែរ​លើ​រស់​នៅ​ក្នុង​ភូមិ​រាយ​ប៉ាយ​បណ្ដោះ​អាសន្ន ដែល​មាន​អ្នក​ស្រុក​រស់​នៅ​តិច​តួច​ណាស់ ។ ភូមិទាំងនេះ ជាធម្មតាត្រូវបានគ្រប់គ្រងដោយក្រុម​ប្រឹក្សា​នៃ​មនុស្ស​ចាស់​ក្នុងស្រុក ឬ​ក៏​ដោយ​មេ​ភូមិ ។
បង​ប្អូន​ខ្មែរ​លើ​កំពុង​ជួប​ប្រទះ​កង្វះ​ខាត​ជា​ច្រើន​ ខាង​សេដ្ឋកិច្ច​គ្រួសារ សុខាភិបាល ការសិក្សាអប់រំ ... ។ ព្រៃឈើ សត្វព្រៃ និង​ដី​ព្រៃ គឺ​ជា​បង្អែក​សេដ្ឋកិច្ច​នៃ​ពួក​ខ្មែរ​លើ តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ សព្វ​ថ្ងៃ​ ព្រៃ​ឈើ និង​សត្វ​ព្រៃ​ ត្រូវ​វិនាស ហើយ​ដី​ព្រៃ​ត្រូវ​ខ្សោះ​ជី​ជាតិ​ដោយ​សំណឹក។ នេះ​ជា​ចំណោទ​ដ៏​ធំ​មួយ​ទៀត ចំពោះ​បង​ប្អូន​ខ្មែរ​លើ ។

ខ្មែរ​លើ​មាន​ប្រហែល ៣០ក្រុម​ជន​ជាតិ និង​គ្រាមភាសា​ផ្សេងៗគ្នា ក្នុង​អំបូរ​ភាសា​ខ្មែរ​មន ហើយ​ប្រកប​របរ​បេះ​ផ្លែ​ឈើ និង​ដាំ​ចម្ការ​ព្រៃ​ដុត។ ពួកនេះមាន៖

  1. ជនជាតិកាចក់ 가작 Kachak ឬ Kchak។
  2. ជនជាតិកាវេត 가왯 Kavet ឬ Kravet​ ឬ Kaveat ឬ កាវេត​ ឬ កាវ៉ែត។
  3. ជនជាតិកួយ 꾸어 Kuy ឬនៅជាភាសាថៃ กูย។
  4. ជនជាតិគ្រឹង 크릉 Kreung ឬ Krung។
  5. ជនជាតិចារ៉ាយ 짜라이 ឬ ជ្រាយ ឬ Chreay ឬ Jarai ឬ Jarais ឬ Charay ឬ នៅភាសាវៀតណាម Người Gia Rai ឬ Gia Rai​ ឬ Gia-rai។
  6. ជនជាតិទំពួន 땀뿐 Tampuan ឬ Tompuan ឬ Tampuon ឬ Tumpoun ឬ Tumpuon។
  7. ជនជាតិព្រៅ 뿌르어 Prov ឬ Brao​ (Prŏu [prɨw])។
  8. ជនជាតិឞូន៝ង 브농 Pnong ឬ Bunong។
  9. ជនជាតិលុន Loun ឬ Lon។
  10. ជនជាតិស្អូច Sa'och ឬ Sauch​ ឬ Samre​ ឬ Chong​ ឬ Samray​ ឬ Suoy ឬ Pear។

ចំនួន​ប្រជាជន​ខ្មែរលើ​នៅ​កម្ពុជា [], [] បើតាម តំណាង​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​​ ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​សរុប​​មាន​ប្រមាណ​១៩៧.០០០​នាក់​ មាន​ចំនួន​២​៤​ក្រុម​ រស់នៅក្នុង១៤​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​​នៃ​តំបន់​ព្រៃភ្នំ​ [] ​។​

ចំពោះ​ចំនួន​ប៉ាន់​ស្មាន​ប្រជាជន​សរុប​នៅ​ក្នុង​ឆ្នាំ ១៩៦៩ គឺ​មាន​ចំនួន​ប្រហែល​ជា ៩០.០០០ នាក់ ។ ចំណែក​ឯ​នៅ​ក្នុង​ឆ្នាំ ១៩៧១ ចំនួន​ខ្មែរ​លើ​គឺ​ត្រូវ​បាន​ប៉ាន់​ស្មាន​ឃើញ​ខុសៗ គ្នា ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី ៤០.០០០នាក់​និង ១០០.០០០នាក់ ។ តួ​លេខ​ចំនួន​ប្រជាជន ​គឺ​ពុំ​អាច​រក​ឃើញ​ទេ​នៅ​ក្នុង​ឆ្នាំ១៩៨៧ ក៏​ប៉ុន្តែ គេ​បាន​ធ្វើ​ការ​កំណត់​សរុប​ទៅ គឺ​ប្រហែល​ជា​នៅ​ក្បែរៗ ១០០.០០០នាក់ ។ ខ្មែរលើមានចំនួន ៧៥.០០០នាក់នៅឆ្នាំ១៩៩២។

ជនជាតិ English Name ចំនួន​(ឆ្នាំ) តំបន់
កួយ Kuy, Kuay ៣៧.៧០០ នាក់ (ឆ្នាំ ២០០៧) ភាគឦសាន​ប្រទេស​កម្ពុជា ស្ទើរ​តែ​គ្រប់​ស្រុក​នៃ​ខេត្ត​ព្រះវិហារ ភាគ​ខាង​​កើត​ខេត្ត​​សៀម​រាប ភាគ​ខាង​ជើង​ខេត្ត​​​កំពង់​ធំ ភាគ​ខាង​លិចខេត្ត​​​ស្ទឹងត្រែង និង​ខេត្ត​​​ក្រចេះ
ទំពួន Tampuan, Campuon, Kha Tampuon, Proon, Proons, Tamphuan, Tampuen, Tampuon ៣១.១០០ នាក់ (ឆ្នាំ ២០០៦) តំបន់​ព្រំដែន​ភាគ​ឦសាន​ ភាគ​កណ្តាល​ខេត្ត​រតនគិរី​ខាង​ត្បូង​ជនជាតិ​ព្រៅ ខាង​លិច​ជនជាតិ​ចារាយ
ចារាយ(ជ្រាយ) Jarai, Cho-Rai, Chor, Chrai, Djarai, Gia-Rai, Gio-Rai, Jorai, Mthur ២០.២០០ នាក់ (ឆ្នាំ ២០០៦) ខេត្ត​រតនគិរី ជា​ពិសេស​ស្រុក​ប​កែវ អណ្តូងមាស​ អូរយ៉ាដាវ និង​ភាគ​ឦសាន​​តាម​​ព្រំ​ដែន​​វៀត​ណាម
ព្នង Central Mnong, Budong, Bunong, Phanong, Phnong, Phong ២០.០០០ នាក់ (ឆ្នាំ ២០០២) តំបន់​ភាគឦសាន​ មាន​នៅ​គ្រប់​ស្រុក ៨០% ​នៃ​ខេត្ត​មណ្ឌលគិរី​
គ្រឹង Kru’ng 2, Kreung ១៨.៤០០ នាក់ (ឆ្នាំ ២០០៦) ស្ទឹងត្រែង ​រតនគិរី តាម​​ព្រំ​ដែន​​កម្ពុជា-​​ឡាវ
ព្រៅ Braou, Brou, Lave, Laveh, Love, Proue ៧៩៧០ នាក់​ (ឆ្នាំ ២០០៦) ភាគឦសាន​ប្រទេស​កម្ពុជា ភាគ​ខាង​ជើង​ខេត្ត​រតនគិរី ជា​ពិសេស​ស្រុក​តាវែង​ និង​តំបន់​ទន្លេ​សេសាន
ស្ទៀង Stieng​(Bulo), Kajiang ៦០៦០ នាក់ (ឆ្នាំ ២០០៦) តំបន់​ភាគ​ខាង​កើត ស្រុក​ស្នួល​ខេត្ត​ក្រចេះ និង​ភាគ​ខាង​ត្បូង​ខេត្ត​មណ្ឌល​គិរី
ជង Chong, Chawng, Shong, Xong ៥០០០ នាក់ ខេត្ត​​ពោធិ៍សាត់ ភាគ​អាគ្នេយ៍​នៃ​ខេត្ត​ចន្ទបុរី​ព្រំ​ដែន​កម្ពុជា​-ថៃ
សំរៃ Somray ៤០០០ នាក់ (ឆ្នាំ ២០០៥) ខេត្ត​​ពោធិ៍សាត់ ភាគ​ខាង​ជើង​​ខាង​កើត​និង​ខាង​លិច​ភូមិ​តាសាញ់ និង​​ស្ទឹង​តានយ៉ុង​?​ជុំ​វិញ​ភូមិ​ប្រាំ​មួយ
កាចក់ Kaco’, Kachah’ ៣៣៧០ នាក់ (ឆ្នាំ ២០០៧) ស្រុក​អណ្តូងមាស​ ស្រុកវ៉ឺនសៃ ខេត្ត​រតនគិរី
កាវេត(កាវ៉ែត) Kavet, Khvek, Kowet, Kravet ២៣៨០ នាក់ (ឆ្នាំ ២០០៦) ​ ស្ទឹងត្រែង ​រតនគិរី តាម​​ព្រំ​ដែន​​កម្ពុជា​​ឡាវ
ក្រោល Kraol ១៩៦០ នាក់ (ឆ្នាំ ១៩៩៦) ក្រចេះ
ព័រ Pear, Por ១៦៧០ នាក់ (ឆ្នាំ ២០០២) ខេត្ត​ព្រះវិហារ (ពី​មុន​​ស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ​​)
ល្ម៉ាំ Lamam, Lmam ១០០០ នាក់ (ឆ្នាំ ១៩៨១) ភាគ​ឦសាន​​តាម​​ព្រំ​ដែន​​វៀត​ណាម
សួយ Suoy ៩៣០ នាក់ (ឆ្នាំ ២០០៤)​ កំពុង​ថយ​ចុះ តំបន់​ភាគ​​កណ្តាល ភាគ​ពាយព្យ​នៃ​ក្រុង​ភ្នំពេញ
សំរែ Samre ២០០ នាក់ (ឆ្នាំ ២០០០) ភាគ​ខាង​​ជើង​ខេត្ត​​សៀម​រាប
ស្អូច Sa’och, Saotch, Sauch ១៨០ នាក់ (ឆ្នាំ ១៩៩៦) កំពុង​ថយ​ចុះ ភាគ​និរតី​ជិត​ឆ្នេរ​កំពង់​សោម
កុឡា Kola ប្រមាណ ១០០-៥០០ នាក់ ភាគខាងកើតម្តុំ​ប​ប៉ៃលិន ប៉ៃលិន []
  1. [១] Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន., Ethnologue, Cambodia
  2. ២,០ ២,១ [២], សៀវភៅ ជនជាតិភាគតិចនៅកម្ពុជា៖​ ជនជាតិកុទ្បានៅបប៉ៃលិន
  3. [៣][តំណភ្ជាប់ខូច], kohsantepheapdaily ផ្សាយ​ថ្ងៃព្រហស្បត្ត៏ ទី១៣ ខែធ្នូ ឆ្នាំ២០១២
{{bottomLinkPreText}} {{bottomLinkText}}
ជនជាតិខ្មែរលើ
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?