For faster navigation, this Iframe is preloading the Wikiwand page for ខេត្តពាម.

ខេត្តពាម

ពាម ជា​ដី​ខែ្មរ​មួយ​ភាគ នៃ​អាណាចក្រ​នគរ​ភ្នំ និង​ក្រោយមក​ក្លាយជា​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ៦ នៅ​ដែនដី​  កម្ពុជាក្រោម, ក្នុងសម័យ​ស្តេច​យួន​ឈ្មោះ ម៉ិ​ញ-ម៉ាង ( Minh Mạng ) នា​ឆ្នាំ ១៨៣៤ , និង​ក្រោយមកទៀត​ក្លាយជា​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ១៩ នៅ​ក្នុងសម័យ​សាធារណរដ្ឋ​កូស័ងស៊ីន (​ភាសា​បារាំង​៖ République de Cochinchine), និង​ចាប់ពី​ឆ្នាំ ១៩៤៥ ដល់ ១៩៧៥ ពាម ជា​ខេត្ត​មួយ ក្នុងចំណោម​ខេត្ត​ទាំង ២១ នៅ​ដែនដី​កម្ពុជា​ក្រោម ដោយមាន​ការបែងចែក​ខេត្ត​ពីរ​បប​សាធារណរដ្ឋ​វៀតណាម ។​

​បច្ចុប្បន្ន ពាម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ដាក់បញ្ចូល​ជាទី​រួម​ខេត្ត​របស់ខេត្តក្រមួនស (Kiên Giang) ។​

500

និរុត្តិសាស្ត្រ

[កែប្រែ]

​ពាម (​អក្សរ​ខ្មែរ​៖ ពាម ​​អក្សរ​យួន​៖ Hà Tiên) ពាម នៅ​ក្នុងសម័យ​គ្រប់គ្រង របស់​ឧកញ៉ាម៉ាក-គូ (​យួន​៖ Mạc Cửu, ឡាតាំង​៖ Mo Jiu) គេ​ហៅថា ខេត្ត​ខម ឬ មឿង​ខម ចំណែក​ពួក​ជនជាតិ​អណ្ណាម ឬ យួន គេ​ហៅ ពាម ថា ម៉ាង​ខាម (​អក្សរ​យួន​៖Mán Khảm) ពាក្យ​ថា Mán មានន័យថា ខ្មែរ Khảm មានន័យថា ពាម គឺជា ពាម​របស់​ខ្មែរ។​

​អំពី​អត្ថន័យ​ពាក្យ​ថា «​ពាម​»៖

​យោងតាម​វចនា​នុ​ក្រុម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ( ជោ​ត​ញ្ញា​ណោ ) ដែល​បាន​បោះពុម្ព​នៅ​ឆ្នាំ ១៩៦៧ បាន​ពន្យល់​អំពី​ពាក្យ «​ពាម​» មានន័យ​ពីរ​យ៉ាង​ថា​៖

​ពាម ទីមួយ ជា នាម មានន័យថា មាត់​ព្រែក ឬ មាត់​ស្ទឹង​ដែល​បែក​ចេញពី​ទន្លេ​ទៅ​, មាត់ទន្លេ ដែល​ជាប់​ចូលទៅ​នឹង​សមុទ្រ ដូច​យ៉ាង​, ពាមផ្កាយម្រេច​, ពាមរ​; ឬ ពាមសែន ; ពាមកញ្ជើ ( នៅ​កម្ពុជា ក្រោម ) ជាដើម ។​

​ពាម ទី​ពីរ ជា នាម មានន័យថា ឈ្មោះ​ខែត្រ មួយ​ក្នុង​កម្ពុជរដ្ឋ​, សព្វថ្ងៃនេះ ដាក់​ជា​ស្រុក ហៅថា ស្រុក​កំពង់ត្រាច នៅក្នុង​អំណាច​ខេ​ត្រ​កំពត។​

ភូមិសាស្ត្រ

[កែប្រែ]

​ពាម ទិស​ពាយព្យ​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​ក្រមួនស​, ខាងកើត​និង​ខាងត្បូង​ជាប់​នឹងស្រុកភ្នំម្លូ (Kiên Lương) នៃ​ខេត្តក្រមួនស​, ទិសខាងកើត​ជាប់ នឹង​សមុទ្រ​, ទិស​ខាងជើង​ជាប់​ព្រំ​ប្រទល់នឹង ប្រទេស​កម្ពុជា។​

ខេត្តពាម ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តពាម ប្រទេសកម្ពុជា សម័យអាណានិគមបារាំង ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷

ខេត្តពាម
ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង
ស្រុកភ្នំម្លូ
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក

(នៅមានឯកសារបន្តទៀត)

លក្ខណៈ​ធម្មជាតិ​

[កែប្រែ]

​ខេត្ត ពាម មាន​ផ្ទៃដី ៨៨.៥១៥ Km2 ក្នុងនោះ មាន​តំបន់​វាលទំនាប ភ្នំ ភ្នំ​ថ្ម រូង សមុទ្រ បឹង និង​កោះ​ជាដើម។​

ប្រវត្តិ​

[កែប្រែ]

​ពាម ជា​អតីត​ដែនដី​នៃ​អាណាចក្រ​នគរ​ភ្នំ។ ក្រោយ​ឆ្នាំ ១៦៤៥ សន្តតិវង្សម៉េង (​អក្សរ​ចិន​៖ 明 朝 ) ដែល​បាន​ត្រួតត្រា​ប្រទេស​ចិន​ចាប់ពី​ឆ្នាំ ១៣៦៨ ដល់ ១៦៤៤ ត្រូវបាន​ដួលរលំ ម៉ាក គូ (​យួន ៖ Mạc Cửu) ( ១៦៥៥ – ១៧៣៥ ) ជា​ជន​ជាតិចិន មិន​ចង់​រស់នៅ​ក្រោម​ការត្រួត​ត្រា​របស់​រាជវង្ស ឈីង ក៏បាន​ភៀសខ្លួន​ចេញពី​ខែត្រ​កង់​តុង នៃ​ប្រទេស​ចិន​មកសុំ​សិទ្ធិ​រស់ នៅលើ​ទឹកដី​ខ្មែរ​ត្រង់​ខេត្ត​ពាម​បច្ចុប្បន្ន។ ក្រោយមក​ព្រះមហាក្សត្រ​ខ្មែរ បានផ្តល់​មុខងារ​ដល់ ម៉ាក-គូ ជា​ឧកញ៉ា ដើម្បី​អភិបាលខេត្ត​មួយ​នេះ។​

​ក្រោយពី​បាន​គ្រប់គ្រង​នៅ​ដំបន់​ពាម នេះ ត្រកូលម៉ាក បាន​បើក​ឲ្យ​មាន​ផ្សារ កំពង់ផែ ផ្លូវថ្នល់ ព្រែកជីក និង ការផ្លាស់ប្តូរ​ទីផ្សារ​គ្នា​នៅក្នុង​តំបន់​ជាដើម។​

​ឆ្នាំ ១៧១៤ ម៉ាក-គូ បាន​ចូលខ្លួន​សុំ​ធ្វើជា​ចំណុះ​ស្តេច​យួន​ត្រកូលង្វៀងវិញ។​

សម័យ​គ្រប់គ្រង របស់​ឧកញ៉ាម៉ាក-គូ

[កែប្រែ]

សម័យ​ស្តេច​យួន​ឈ្មោះ ម៉ិ​ញ-ម៉ាង

[កែប្រែ]

​ឆ្នាំ១៨៣២ ស្តេច​យួន​ឈ្មោះ ម៉ិ​ញ-ម៉ាង បាន​ប្តូរ​ភូមិសាស្ត្រ​ទាំង ៦ ខេត្ត​នៅ​កម្ពុជា​ក្រោម​ឲ្យ​ទៅជា​ភាសា​យួន ក្នុងនោះ​ខេត្ត​ពាម​ត្រូវបាន​យួន​ប្តូរ​ឈ្មោះ​ទៅជាហាតៀង (Hà Tiên)។​

សម័យ​អាណានិគមនិយម បារាំង​

[កែប្រែ]

​ថ្ងៃ ២៤ ខែមិថុនា ឆ្នាំ ១៨៦៧ បា រាំង​បាន​ចូល​ត្រួតត្រា​ដល់​ខែត្រ​ពាម។ ឆ្នាំ ១៨៧៦ បារាំង បាន​ចែក​ភូមិសាស្ត្រ​កម្ពុជា​ក្រោម ចេញ​ជា ៤ តំបន់​រដ្ឋបាល​ធំៗ និង​នៅក្នុង​តំបន់​រដ្ឋបាល នីមួយៗ​បាន​បែង​ចែកជា​និគម​តូចៗ ក្នុងនោះ​ខេត្ត​ពាម ត្រូវបាន​ចែកចេញជា ២ និគម​គឺ និគមពាម (Hà Tiên) និង និគមក្រមួនស (Kiên Giang) ។​

​តំបន់​ពាម​ត្រូវបាន​គេ​ចាត់​ចូល​នៅក្នុង​តំបន់​បាសាក់។​

​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ពាម​ត្រូវបាន​ក្លាយជា​ខេត្ត តាម​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហព័ន្ធ​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល​ពី​និគម ទៅជា​ខេត្ត ។​

​ឆ្នាំ ១៩០៣ កោះត្រល់ ត្រូវបាន​ដាក់​ឲ្យ​ឋិត​នៅក្រោម​ការ​អំណាច​ប្រធាន​តំណាង​នៃ​ខេត្ត​ពាម ហើយ​ទី​រួម​ខេត្ត​របស់​ខេត្ត​ពាម គឺ​ទី​រួម​ខេត្ត​ពាម។​

​ចាប់ពី​ឆ្នាំ​១៩១៣​ដល់ ឆ្នាំ ១៩២៤ ខេត្ត​ពាម ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ខេត្ត​មាត់ជ្រូក (Châu Đốc) ។​

​ឆ្នាំ ១៩២១ ខេត្ត​ពាម​ត្រូវបាន​បែង​ចែកចេញជា ៤ និគម និង​ដល់​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ១៩២៤ ពាម​ត្រូវបាន​ក្លាយជា​ខេត្ត​ដាច់ដោយឡែក​មួយ។​

សាធារណរដ្ឋ​វៀតណាម​

[កែប្រែ]

​ក្នុង​របប​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hòa ) ពាម​គឺជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​ទាំង ៧ នៃ​ខេត្ត​ក្រមួនស (Kiên Giang ។​

​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ( បក្សកុម្មុយនិស្ត ) ក្រោយ​ឆ្នាំ ១៩៧៥

[កែប្រែ]

​ដើមឆ្នាំ ១៩៧៦ ខេត្ត​ក្រមួនស ត្រូវបាន​បក្សកុម្មុយនិស្ត​វៀតណាម ដាក់ឈ្មោះ​ជា​ភាសា​យួន​ថា Kiên Giang ។​

​បច្ចុប្បន្ន ពាម គឺជា​ទី​រួម​ខេត្ត​របស់​ខេត្ត​ក្រមួនស (Kiên Giang) ។​

​ភូមិសាស្ត្រ​នៃ​ខេត្ត​ពាម​ពីមុន គឺ​ស្រុក​ភ្នំ​ម្លូ (Kiên Lương) និង​ទី​រួម​ខេត្ត ពាម បច្ចុប្បន្ន ៕

ឯកសារយោង

[កែប្រែ]

ដោយ ថាច់ ប្រីជា គឿន

មើលផងដែរ

[កែប្រែ]
{{bottomLinkPreText}} {{bottomLinkText}}
ខេត្តពាម
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?